(លីវើភូល)៖ Liverpool បានយកឈ្នះក្រុមម្ចាស់ផ្ទះ FC Porto ៥-១ នៃការប្រកួតលើកទី២ ក្នុងពូល B នៃវគ្គសន្សំពិន្តុពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2021-22 ហើយនេះក៏មិនមែនជាលើកទី១ នោះទេ ដែលក្លិបអង់គ្លេសហង្សក្រហម Liverpool ស៊ុតបាន ៥គ្រាប់លើក្លិបព័រទុយហ្គាល់ច្រើនគ្រាប់បែបនេះ ដោយមានការស៊ុត ៤-១ និង ៥-០ នៃប្រវត្តិការប៉ះគ្នា ៩លើកមកនេះ។
បច្ចុប្បន្ន Liverpool បានបំបាក់ក្លិប Porto ៥-១ ក្នុងការប្រកួតដែលធ្វើបានដោយខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah និង Firmino ២គ្រាប់ដូចគ្នា ហើយ Mane រកបាន ១គ្រាប់ ពេលដែលគូប្រជែង Taremi វាយបកបាន ១គ្រាប់វិញនៅនាទី៧៤ ដែលជ័យជម្នះនេះធ្វើឲ្យក្រុមដឹកនាំដោយលោក Jurgen Klopp មានអាទិភាពច្រើនក្នុងការឡើងទៅវគ្គបន្ត ដោយកំពុងឈរកំពូលតារាងមាន ៦ពិន្ទុ ដែល Atletico Madrid មាន ៤ពិន្ទុ ក្រោយឈ្នះ AC Milan ២-១។
ប្រវត្តិប៉ះគ្នា ៩លើករវាង Liverpool មិនដែលចាញ់នោះទេពេលប៉ះ FC Porto ដែលឈ្នះ ៦លើក និងស្មើ ៣លើក គ្រាដែល Liverpool ធ្លាប់បញ្ចប់លទ្ធផល ៤-១ ចំនួន ២លើក និង ៥-០ និង ៥-១ ដែលជាការស៊ុតច្រើនគ្រាប់រវាងការប៉ះគ្នាកន្លងមកនេះ ខណៈ Liverpool ជាក្រុមឈ្នះពានអឺរ៉ុប ៦សម័យកាល ហើយ FC Porto ជាអតីតម្ចាស់ពាននេះរដូវកាលឆ្នាំ១៩៨៦-៨៧ និងឆ្នាំ២០០៣-០៤៕