(ភ្នំពេញ)៖ ក្រុមហ៊ុន VAAC-VIP Air Ambulance &Charter Flight បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវនិមិត្តសញ្ញាថ្មីរបស់ខ្លួន បន្ទាប់ពីប្រតិបត្តិការបម្រើអតិឋិជនជាងមួយឆ្នាំកន្លងមកនេះ។
គោលបំណងនៃការផ្លាស់ប្ដូរនិមិត្តសញ្ញាថ្មី របស់ក្រុមហ៊ុន ស្របតាមទិសដៅ និងទស្សនៈថ្មី ដែលបានដាក់ចេញ ដោយផ្ដោតសំខាន់លើការពង្រឹងគុណភាព និងសេវាកម្មដ៏ល្អបន្ថែមជូនអតិឋិជន។
ការរចនានិមិត្តសញ្ញាថ្មី (ឡូហ្គូ) មួយនេះឡើង គឺដើម្បីបន្ថែមនូវភាពទាក់ទាញ និងស្រស់ស្អាត ដោយប្រើប្រាស់ពណ៌ទឹកមាស ទៅលើគំនូស និងរូបយន្តហោះ សមស្របទៅនឹងអត្ថន័យនៃការផ្ដល់សេវាកម្ម ប្រកបដោយគុណតម្លៃ និងគុណភាព ជាមួយនឹងពាក្យ By 3 Ladies និងពាក្យកាត់ថា VAAC។
បន្ថែមពីនេះ ការរចនានិមិត្តសញ្ញាថ្មីនេះឡើង គឺដើម្បីបញ្ចៀសការយល់ច្រលំរបស់សាធារណជន និងអតិឋិជន ដោយហេតុកន្លងមកមានការបន្លំយកនិមិត្តសញ្ញា VAAC ទៅប្រើប្រាស់ ពីសំណាក់ក្រុមហ៊ុនដទៃ និងមានចេទនាទុច្ចរិត ចង់ឲ្យមានការយល់ច្រលំពីអតិថិជនថា កំពុងតែទទួលសេវាកម្មពី VAAC។
គួរបញ្ជាក់ថា VAAC មានស្ថាបនិកតែចំនួនបីរូបប៉ុណ្ណោះគឺលោកស្រី ខែក ខេមរ៉ាត់, កញ្ញាវេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា និងលោកស្រី ជួន ម៉ូលីកា។
* អំពីក្រុមហ៊ុន VAAC - VIP Air Ambulance & Charter Flight :
ក្រុមហ៊ុន VAAC ត្រូវបានបង្កើតឡើងដោយស្ថាបនិកស្ត្រីវ័យក្មេងចំនួនបីរូប បានចាប់ដៃគ្នាបើកដំណើរការ សេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ និងយន្តហោះបែបឯកជនហៅកាត់ថា VAAC - VIP Air Ambulance &Charter flight។
ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ VAAC បានទទួលនូវការគាំទ្រយ៉ាងច្រើន និងមានទំនុកចិត្តខ្ពស់ពីអតិថិជន ដោយសារតែ VAAC មានការសហការ ល្អជាមួយភាគីពាក់ព័ន្ធទាំងនៅក្នុង និងក្រៅប្រទេសក្នុងការរៀបចំឯកសារបញ្ជូនអ្នកជំងឺបានលឿន រហ័សទាន់ចិត្ត ប្រកបដោយវិជ្ជាជីវៈ រក្សាបាននូវក្រមសីលធម៌ ផ្តល់នូវទំនុកចិត្តជូនអ្នកជំងឺ ព្រមទាំងតម្លៃសមរម្យជូនអតិថិជន។
សូមអតិថិជន និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងពិនិត្យឲ្យបានម៉ត់ចត់ចៀស វាងការភ័ន្តច្រលំរវាងក្រុមការងារVAAC និងក្រុមហ៊ុនដទៃ។ ជាចុងក្រោយ VAAC សូមគោរពជូនពរបងប្អូនឲ្យជួបតែសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕