(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងក្រុមហ៊ុន ទ្រូម៉ាន់នី បានដាក់ឲ្យដំណើរការនូវមុខងារថ្មី ដែលអាចឲ្យអតិថិជនទាំងសងខាង ធ្វើការផ្ទេរប្រាក់ ទៅវិញទៅមក រវាងកម្មវិធីទូរស័ព្ទដៃ Amret Mobile (http://onelink.to/v689ed) និង TrueMoney។
អតិថិជន អម្រឹត អាចធ្វើការផ្ទេរប្រាក់ឥតគិតថ្លៃ ទៅកាន់គណនីទ្រូម៉ាន់នី រហូតដល់ ១០,០០០ដុល្លារ ក្នុងមួយប្រតិបត្តិការ ក្នុងមួយថ្ងៃតាមរយៈ Amret Mobile (http://onelink.to/v689ed) ហើយអាចធ្វើការដកប្រាក់តាមរយៈភ្នាក់ងារ ទ្រូម៉ាន់នីទូទាំងប្រទេស។
ដូចគ្នាផងដែរ អតិថិជន ទ្រូម៉ាន់នី ក៏អាចផ្ទេរប្រាក់មកកាន់ គណនី អម្រឹត ដើម្បីសន្សំជាមួយអត្រាការប្រាក់ខ្ពស់ ឬដកប្រាក់នៅតាមសាខាអម្រឹត ទាំង១៥៦ កន្លែងទូទាំងប្រទេស ឬដកប្រាក់នៅទូម៉ាស៉ីន ATM អម្រឹត ឬ ទូម៉ាស៉ីន ATM ធនាគារផ្សេងៗទូទាំងប្រទេសដែលមានស្លាកសញ្ញា CSS ផងដែរ៕