(ឡុងដ៍)៖ ខ្សែការពារផ្នែកកណ្តាលសញ្ជាតិកូឡុំប៊ីរបស់ក្លិប Wolverhampton Wanderers កីឡាករ Yerson Mosquera នឹងត្រូវទទួលការវះកាត់ នៅទីក្រុង London ក្នុងសប្តាហ៍នេះ ដោយសាររបួសសរសៃពួរកែងជើងដែលបានកើតឡើងនៅអំឡុងពេលចាប់ផ្តើមប្រកួតលើកដំបូង សម្រាប់ក្លិបរបស់លោកក្នុង League Cup ដែលបានចាញ់ក្រុម Tottenham Hotspur កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមលេងនៅលីគកំពូលអង់គ្លេស Premier League មួយនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា កីឡាករវ័យ ២០ឆ្នាំដែលបានចូលរួមជាមួយក្លិប Wolves នៅក្នុងការបិទបញ្ចប់រដូវកាលរូបនេះបានទទួល «រងរបួសសរសៃពួរកែងជើងកម្រិតធ្ងន់» នៅក្នុងការបើកឆាកប្រកួត ១០នាទីដំបូង ក្នុងការប៉ះជាមួយក្រុម Spurs ហើយត្រូវបានគេរំពឹងថា នឹងអវត្តមានពីការប្រកួតរហូតដល់ ៥ខែ។

ក្លិប Wolves ដែលនឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ Newcastle United ក្នុងលីគ Premier League នាថ្ងៃអាទិត្យសប្តាហ៍នេះនោះ បានលើកឡើងថា ខ្សែបម្រើស្លាប Pedro Neto និងខ្សែការពារ Jonny Otto បានជាសះស្បើយច្រើនពីការរងរបួសរបស់ពួកគេវិញដែរ៕