(តូក្យូ)៖ ខ្សែបម្រើប្រយុទ្ធ Andres Iniesta បានថ្លែងប្រាប់ BBC ថារូបគេមានបំណងមកលេងឲ្យក្លិបចាស់ FC Barcelona ថ្ងៃណាមួយវិញ ក្រោយពេលបង្ហាញទម្រង់លេងដ៏ល្អជាមួយក្លិប Vissel Kobe លេងក្នុងលីគកំពូលរបស់ប្រទេសជប៉ុននាពេលបច្ចុប្បន្ន។
Iniesta ដែលមានវ័យ ៣៧ឆ្នាំទៅហើយនោះ បានផ្ទេរចេញពីក្លិបស្រុកកំណើតកាលឆ្នាំ២០១៨ ទៅលេងឲ្យ Vissel Kobe រហូតដល់ខែឧសភា ឆ្នាំ២០២៣ ដោយឈ្នះពាន Emperor’s Cup និងពាន Japanese Super Cup ជាមួយក្លិបសមាជិក Japan League 1 ថែមទៀតផង។
Andres Iniesta ដែលឈ្នះពាន World Cup 2010 និងពានអឺរ៉ុប UEFA Euro 2008 និងឆ្នាំ២០១២ ជាមួយជម្រើសជាតិអេស្ប៉ាញនោះបានថ្លែងថា «ខ្ញុំបានកំពុងពីលទ្ធភាពដែលអាចវិលទៅក្លិបអ្នកមានបុណ្យវិញ ក៏ព្រោះតែទីនោះធ្វើឲ្យខ្ញុំមានភាពខ្លាំងឡើង លាយឡំនឹងរឿងជាច្រើនផងដែរដែលខ្ញុំមិនអាចបរិយាយអស់»។
តែយ៉ាងណានាពេលថ្មីៗនេះ Andres Iniesta ក៏បានប្តេជ្ញាចិត្តថានឹងបន្តលេងឲ្យ Vissel Kobe ទៀត ដ្បិតកិច្ចសន្យាចាស់នឹងផុតកំណត់នាខែឧសភា ឆ្នាំ២០២៣ និងថា រូបគេនឹងបន្តលេងបាល់រហូតដល់វ័យ ៤០ឆ្នាំទៀតដែរ បើទោះបីជា វាមានរយៈចម្ងាយ ៧០០០ម៉ាយក៏ដោយពីស្រុកកំណើតអេស្ប៉ាញ Fuentealbilla មកកាន់ប្រទេសជប៉ុនក៏ដោយ៕