(មេនឆេស្ទើ)៖ លោក Pep Guardiola អ្នកចាត់ការទូទៅក្លិប Manchester City បានថ្លែងប្រាប់ BBC ថា ការមកដល់របស់លោក Jurgen Klopp ក្នុងក្លិបហង្សក្រហម Liverpool ទើបធ្វើឲ្យលោកមានថ្ងៃនេះ ក្លាយជាគ្រូបង្វឹកដ៏ល្អម្នាក់ក្នុងវិស័យបាល់ទាត់។

City ដែលជាក្រុមការពារតំណែងជើងឯក Premier League ផងនោះ នឹងត្រូវប៉ះ Liverpool នៅកីឡដ្ឋាន Anfield នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដែលកំពុងនាំមុខគូប្រជែងហង្សក្រហមតែ ១ពិន្ទុទេពីតំណែងកំពូលតារាង។

ក្រុមរបស់លោក Pep បានឈ្នះពានលីគកំពូលអង់គ្លេស Premier League ៣សម័យកាលក្នុងចំណោមក្នុងចំណោម ៤រដូវកាលចុងក្រោយនេះ និងភ្លាត់ស្នៀតខកខាន ១ឆ្នាំដោយធ្លាក់ទៅលើ Liverpool នារដូវកាល ២០១៩-២០២០។

បុរសសញ្ជាតិអេស្ប៉ាញដែលធ្លាប់ជោគជ័យក្នុងក្លិប FC Barcelona ផងនោះបានថ្លែងថា «កាលខ្ញុំមកដល់ទីនេះដំបូង មិនត្រឹមមានតែខ្ញុំទេ គឺមាន Liverpool ទៀតដែលមានលោក Klopp ដឹកនាំ។ ក្រុមរបស់លោក Klopp បានធ្វើឲ្យខ្ញុំក្លាយជាគ្រូដ៏ល្អម្នាក់»

គួរដឹងផងថា Pep បានដឹកនាំ City លេងចាញ់ ៨ដងគ្រប់កម្មវិធីប្រកួតពេលប៉ះក្រុមរបស់លោក Klopp ច្រើនជាងគេគ្រូបង្វឹកណាៗទាំងអស់ដែលធ្លាប់ដឹកនាំក្លិបមេឃខៀវ Manchester City៕