(ភ្នំពេញ)៖ ក្រោយពីក្រុមហ៊ុន ជីប ម៉ុង រីថែល ប្រកាសជាផ្លូវការកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ពីការបើកឱកាសឲ្យដៃគូពាណិជ្ជកម្ម ម្ចាស់ម៉ាកផលិតផលល្បីៗ ភោជនីយដ្ឋាន ហាងលក់អាហារ និងភេសជ្ជៈ សម្ភារៈប្រើប្រាស់ ក៏ដូចជាសេវាកម្មកម្សាន្តទាំងក្នុង និងក្រៅស្រុក ចូលមកជួលទីតាំងធ្វើអាជីវកម្មក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ពេលនេះទីតាំងដល់ទៅ៥០ភាគរយ នៃផ្សារទំនើបដ៏ធំអស្ចារ្យមួយនេះ មានម្ចាស់គ្រប់គ្រងហើយ។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលនឹងក្លាយជាផ្សារទំនើបខ្នាតយក្សដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានគេរំពឹងទុកថា នឹងបើកដំណើរការ ក្នុងឆ្នាំ២០២២ខាងមុខនេះ ស្របពេលដែលអគារផ្សារទាំងមូល នៅតែបន្តការសាងសង់យ៉ាងសស្រាក់សស្រាំជារៀងរាល់ថ្ងៃ។

នៅក្នុងពិធីប្រកាសស្វែងរកដៃគូពាណិជ្ជកម្មសម្រាប់ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល លោក Arnaud DUFRESNE អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានឲ្យដឹងថា «ទីតាំងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល មានសក្តានុពលខ្លាំងណាស់ សម្រាប់ការពង្រីកអាជីវកម្មបែបទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ប្រមាណជិត៣លាននាក់ ក៏ដូចជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជុំវិញទីតាំងមួយនេះផងដែរ ខណៈដែលជីវភាពរបស់ពួកគេ ក៏កាន់តែប្រសើរឡើងជាលំដាប់»

លោកក៏មានការរំពឹងទុកយ៉ាងខ្ពស់ថា ផ្សារទំនើបមួយនេះនឹងនាំមកនូវចំនួនអតិថិជនដ៏ច្រើនលើសលុប ទីមួយគឺដោយសារទីតាំងដ៏ល្អឥតខ្ចោះ ស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ចំកណ្ដាលទីប្រជុំជន និងស្ថិតនៅក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ បូករួមជាមួយ យុទ្ធសាស្រ្តទីផ្សារដ៏ឆ្លាតវៃ ការជ្រើសរើសនិងរៀបចំទីតាំងជាមួយដៃគូពាណិជ្ជកម្មដ៏ត្រឹមត្រូវ និងកិច្ចសហការគ្នាដ៏រឹងមាំរវាងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយនឹង ជីប ម៉ុង លែន ក៏ដូចជាពាណិជ្ជកម្មដទៃទៀតជាង១០របស់ក្រុមហ៊ុន ជីប ម៉ុង។

ជាមួយនឹងក្ដីជឿជាក់នេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល នៅតែបន្តទទួលស្វាគមន៍ដៃគូពាណិជ្ជកម្មថ្មីៗបន្ថែមទៀតមកពីគ្រប់ទិសទីទាំងអស់ជុំវិញពិភពលោកដើម្បីមកវិនិយោគ និងជួលទីតាំងលក់ផលិតផល ឬសេវាកម្មនៅក្នុងផ្សារទំនើបខ្នាតយក្សដំបូងគេបង្អស់នៅកម្ពុជាមួយនេះ។

សម្រាប់ម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ពង្រីកសាខា ឬចាប់ផ្តើមអាជីវកម្ម របស់លោកអ្នក អាចទំនាក់ទំនងព័ត៌មានបន្ថែម ឬណាត់ជួបតាមរយៈលេខទូរស័ព្ទ ០៦៦/ ០៨៥/ ០៩៣ ៩២២ ៨៨៨ ឬអ៊ីម៉ែល៖ Retailleasing@chipmongcom៕ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Facebook របស់ ជីប ម៉ុង ម៉ល៖ https://www.facebook.com/ChipMongMalls/