(ឡុងដ៏)៖ ប្រភពពី BBC បានឲ្យដឹងនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ថា គ្រប់កីឡាករដែលស្ថិតក្នុងលីគអង់គ្លេស Premier League អាចចេញទៅបំពេញការងារជាមួយក្រុមជម្រើសជាតិ ដែលស្ថិតក្នុងបញ្ជីក្រហមរបស់ចក្រភពអង់គ្លេស (UK) បានហើយ បើសិនជាមានការចាក់វ៉ាក់សាំងរួចរាល់ពេញលេញ សម្រាប់ការប្រកួតជម្រុះពានពិភពលោក FIFA World Cup ក្នុងខែតុលានេះ។ ដែលនេះបានកើតឡើងក្រោយពេលដែលមានការបន្ធូបន្ថយបទបញ្ជានៃភាពតឹងរឹងចំពោះបញ្ហា COVID-19 បន្ទាប់ពីវាបង្កឡើងនៅអំឡុងពេលសម្រាកអន្តរជាតិកាលពីខែកញ្ញា។

កីឡាករត្រូវតែមានការប្រកាន់ភ្ជាប់អំពីសកម្មភាពតឹងរឹង ជាមួយការទំនាក់ទំនងជិតស្និទ្ធ និងការធ្វើតេស្ត ហើយពួកគេនឹងតម្រូដាក់ឲ្យនៅដាច់ដោយឡែក ១០ថ្ងៃពេលត្រឡប់មកកាន់ចក្រភពអង់គ្លេសវិញ ហើយពួកគេក៏ត្រូវបានឲ្យចេញមកហ្វឹកហាត់ ឬលេងម្តង ១ថ្ងៃក្នុងអំឡុងពេលដាក់ខ្លួនដាច់ដោយឡែកនោះ។

អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា នេះជាការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមអាជ្ញាធរកីឡាបាល់ទាត់ នូវការសម្រេចចំពោះលទ្ធផលប្រសើរមួយដែលផ្តល់ប្រយោជន៍ទាំងក្លិប និងប្រទេស ចំពោះបញ្ហានៃការរក្សាតុល្យភាពសុខភាពសុវត្ថិភាពជាសាធារណៈដ៏ខ្ពស់បំផុត។ បន្ទាប់ពីបញ្ហានេះមានការពិភាក្សាគ្នារវាងលីគ Premier League និងស្ថាប័នបាល់ទាត់ FIFA យ៉ាងតឹងរឹងអំពីលទ្ធភាពដែលកីឡាករអាចចេញទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិ ឬធ្វើដំណើរ ដែលកន្លងមកលីគអង់គ្លេសមិនអនុញ្ញាតនោះទេ៕