(ប៉ារីស)៖ ខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe នៅតែមិនប្តូរគោលដៅនោះទេ នៃការចង់ចាកចេញពីក្លិប Paris Saint-Germain ទៅកាន់ក្លិបអេស្ប៉ាញ Real Madrid ក្នុងក្តីសុបិនរបស់គេ បើទោះបីរូបគេស្ថិតក្នុងសម្ពាធពីគ្រប់ភាគី តែច្បាស់ណាស់ កីឡាកររូបនេះមិនចង់បន្តលេងជាមួយ PSG ទៀតនោះទេនៅរដូវកាលបន្ទាប់។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១។
នៅថ្ងៃទី០១ ខែមករាមកដល់ Mbappe មានគោលការណ៍ចាប់ផ្តើមពិភាក្សាជាមួយ Real Madrid អំពីការផ្លាស់ប្តូរមុនពេលរដូវក្តៅឆ្នាំ២០២២ ដោយគ្មានតម្លៃផ្ទេរ ដែលពេលកន្លងទៅ គាត់អាចមានការពិភាក្សាជាមួយក្លិបផ្សេងទៀតដោយបច្ចុប្បន្ន Mbappe បានកំពុងតែបង្កើតទម្រង់លេងយ៉ាងខ្លាំងជាមួយខ្សែប្រយុទ្ធឆ្នើម Lionel Messi និង Neymar ថែមទាំងបានជួយ Messi រកបានគ្រាប់បាល់ដំបូងនៅពាន Champions League ពេលឈ្នះក្រុម Manchester City ជាមួយក្លិប PSG នោះ។
អ្នកគាំទ្រមានការព្រួយបារម្ភ បន្ទាប់ពីខ្សែប្រយុទ្ធទាំង៣ បានចែករំលែករូបថតក្នុងការអបអរ ក្រោយ Messi ស៊ុតបានសម្រេចទៅលើក្រុម Man City ប៉ុន្តែខ្សែប្រយុទ្ធឈ្នះពាន FIFA World Cup ជាមួយក្រុមជម្រើសជាតិបារាំងខាងលើនេះ មិនមានការផ្លាស់ប្តូរចិត្តនោះទេ ដោយនៅតែមានចិត្តចាកចេញពី ទឹកដី Parc des Princes នៅបញ្ចប់រដូវកាលនេះ ខណៈក្លិបយក្សអេស្ប៉ាញ Real Madrid ត្រូវរង់ចាំរយៈពេល ៣លើកផ្សេងទៀតក្នុងការពិភាក្សាជាមួយខ្សែប្រយុទ្ធដែលពួកគេចង់បានជាខ្លាំងនេះ៕