(ភ្នំពេញ)៖ ក្រុមហ៊ុន GGear Group និងក្រុមហ៊ុន LG Electronics ប្រារព្ធនូវពិធីសម្ពោធជាផ្លូវការសាខាថ្មីមួយទៀត គឺ LG BRANDSHOP សាខាក្រុងដូនកែវ មានអាស័យដ្ឋានផ្ទះលេខ១៥៦ ផ្លូវជាតិលេខ២ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដែលមានការចូលរួម ពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន GGear Group និងក្រុមហ៊ុន LG Electronics។ LG BRANDSHOP សាខាក្រុងដូនកែវ មានដាក់តាំងបង្ហាញ និងលក់នូវរាល់ឧបករណ៏អេឡិចត្រូនិចរបស់ម៉ាក LG ទាំងអស់ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពង សម្លេង និងឧបករណ៏ប្រើប្រាស់ ក្នុងផ្ទះជាច្រើនផ្សេងទៀត សុទ្ធសឹងតែជាផលិតផលទំនើបៗ និងម៉ូដែលថ្មីៗចុងក្រោយរបស់ LG។
លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG Electronics ប្រចាំកម្ពុជាឲ្យដឹងថា «គោលដៅដ៏ចំបងរបស់ LG Brandshop ជាកន្លែងផ្តល់ការទទួលបានបទពិសោធន៍ ជាមួយផលិតផលបំពាក់បច្ចេកវិទ្យាខ្ពស់ គ្រប់ផលិតផលរបស់ LG សុទ្ធតែបំពាក់មក ជាមួយបច្ចេកវិទ្យាទំនើបៗ ជាក្តីស្រម៉ៃរបស់អ្នកគ្រប់គ្នាប្រកបដោយសុវត្ថិភាព មានភាពងាយស្រួល សម្រាប់អតិថិជនទាំងអស់ ព្រមទាំងជាកន្លែងដែលអតិថិជន អាចទទួលបាននូវផលិតផល និងសេវាកម្មទៅតាមកម្រិតដែលចង់បាន។
លោកបានបន្ដថា ម៉ាកយីហោ LG អាចឈានមុខក្លាយជាអាជីវកម្មគំរូបានលឿន ព្រោះមានដៃគូល្អបំផុតគឺ ក្រុមហ៊ុន GGear Group។
លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន GGear Group បានឲ្យដឹងថា «ពង្រីកទីផ្សារគ្រឿងអេឡិចត្រូនិចម៉ាក LG ក្នុងតំបន់ ដើម្បីឲ្យអតិថិជនមានភាពងាយស្រួល ក្នុងការជ្រើលរើសគ្រឿងអេឡិចត្រូនិចដែលខ្លួនពេញចិត្ត និងផ្តល់ជូននូវបទពិសោធន៍ ទស្សនាផលិតផលជាមួយបច្ចេកវិទ្យា LG ថ្មីៗឈានមុខគេ ដែលបានដាក់តាំងក្នុងហាងផ្ទាល់ និងបំរើសេវាកម្មជុសជួល ឲ្យមានលក្ខណៈងាយស្រួល និងលឿនរហ័សសំរាប់អតិថិជនប្រើប្រាស់ផលិតផល LG »។
លោកឧកញ៉ាបានបន្ដថា វត្តមាន LG Brandshop នៅក្រុងដូនកែវបានលើកស្ទុយកំរិតជីវភាពមួយផ្នែក ដល់ប្អូនៗដែលរស់នៅក្នុងតំបន់។
LG BRANDSHOP សាខាក្រុងដូនកែវមានកម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃយ៉ាងពិសេស រួមជាមួយការផ្ដល់ជូនកាដូរភ្លាមៗជាច្រើន ហើយលោកអ្នកក៏អាចធ្វើការបង់រំលស់គ្មានការប្រាក់០%។
ការផ្ដល់ជូននេះនឹងចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ លោកអ្នកអាចបញ្ជាទិញផេក LG Brandshop Cambodia ឬធ្វើការទំនាក់ទំនងមកកាន់លេខទូរសព្ទ ០១៦ ២២២ ៧៦៥៕