(ឡុងដ៏)៖ មនុស្ស ៣រូបត្រូវបានចាប់ខ្លួន ក្រោយបង្កភាពរំខាននៅជំនួបការប្រកួតពាន Europa League រវាងក្លិប West Ham United ដែលបានឈ្នះក្រុម Rapid Wien ប្រចាំពូល H ដែលបច្ចុប្បន្នក្លិបអង់គ្លេស West Ham មាន ៦ពិន្ទុ បន្ទាប់ពីឆ្លងកាត់ឈ្នះ ២ប្រកួតជាប់គ្នា។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១។

បុគ្គលរំខានបានគប់កៅអីជ័រមួយទៅលើអ្នកគាំទ្រ West Ham ហើយក៏មានការគប់របស់របទៅវិញទៅមករវាងអ្នកគាំទ្រក្រុម Rapid Wien ក្នុងការប្រកួតកាលពីថ្ងៃព្រហស្បតិ៍ ហើយមានអ្នកគាំទ្រមួយចំនួនបានលោតពីលើរបារពាណិជ្ជកម្មក្នុងកីឡដ្ឋាននាទីក្រុងឡុងដ៏ផងដែរ។ ការរំខានមាន ៤លើកផ្សេងគ្នា នៅពេលស្ថាប័ន UEFA កំពុងរង់ចាំរបាយការណ៍ពីអាជ្ញាកណ្តាលថា ត្រូវមានការស៊ើបអង្កេតបន្តទៀតនោះទេ។

ប៉ូលិសប្រចាំទីក្រុងបានលើកឡើងថា ការចាប់ខ្លួនមនុស្ស ២នាក់ដោយចោទពីបទបំពានទៅលើបុគ្គលិកសង្គ្រោះបន្ទាន់ ហើយម្នាក់ទៀតពីបទប្រើអាវុធ និងរបស់វាយលុកផ្សេងៗក្នុងការប្រកួត West Ham បានស៊ុតគ្រាប់នាំមុខ ដោយកីឡាករ Declan Rice ហើយក៏កើតមានរឿងរវាងការគប់គ្នាពីសំណាក់ក្រុមអ្នកគាំទ្រ ១៣០០នាក់របស់ក្លិប Rapid Wien និងអ្នកគាំទ្រ West Ham។

អ្នកចាត់ការក្លិបញញួរធំ West Ham ក៏បានលើកឡើងថា មិនបានដឹងថានរណជាអ្នកបង្កមុននោះទេ តែលោកមិនចង់បានកេរ្តិ៍ឈ្មោះបែបនេះនោះទេ៕