(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាកត្តាចម្បងមួយ នៃការស្លាប់ និងរបួសនៅកម្ពុជា ជាមធ្យមមានចំនួន១៣.៧០០នាក់ ទទួលរងរបួស និងមរណភាពចំនួន៥.៤នាក់ជារៀងរាល់ថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះការចំណាយលើការថែទាំសុខភាពនៅឆ្នាំ២០២០ មានទំហំជាទឹកប្រាក់ដល់ទៅ៨០០លានដុល្លារអាមេរិក សម្រាប់ករណីដែលតម្រូវឱ្យមានការស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យ និងសេវាវេជ្ជសាស្ត្រផ្សេងៗ ដែលនេះជាចំណាយដែលប្រជាជនជាច្រើនត្រូវចំណាយដោយខ្លួនឯង។

ដើម្បីជួយប្រជាជនកម្ពុជា ក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់គ្រោះថ្នាក់ដែលមិននឹកស្មានដល់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានដាក់ដំណើរការនូវផលិតផលធានារ៉ាប់រង «PRUសុវត្ថិភាពខ្ញុំ» ដែលជាកញ្ចប់ធានារ៉ាប់រងអាយុជីវិតផ្ទាល់ខ្លួន តាមប្រព័ន្ធឌីជីថលដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

ផលិតផលធានារ៉ាប់រង «PRUសុវត្ថិភាពខ្ញុំ» ផ្តល់អត្ថប្រយោជន៍ សម្រាប់ហេតុការណ៍បណ្តាលមកពី គ្រោះថ្នាក់ចរាចរណ៍ដូចខាងក្រោម៖ ១៖ ករណីបាក់ឆ្អឹង, ២៖ ករណីបាត់បង់ដៃ/ជើងម្ខាង, ៣៖ អត្ថប្រយោជន៍ករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃ ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍, ៤៖ ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចរាចរណ៍។

អតិថិជនអាចទិញផលិតផលធានារ៉ាប់រង «PRUសុវត្ថិភាពខ្ញុំ» នៅលើកម្មវិធីសុខភាព Pulse by Prudential (Pulse) ក្នុងតម្លៃចាប់ពី៧,២៥ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយអតិថិជនអាចធ្វើការជ្រើសរើសកញ្ចប់ផលិតផល ដែលសមស្របនឹងតម្រូវការរបស់ពួកគេ ដែលមានរហូតដល់ទៅ៤ប្រភេទកញ្ចប់។

ផលិតផលធានារ៉ាប់រង «PRUសុវត្ថិភាពខ្ញុំ» ផ្ដល់ភាពងាយស្រួលក្នុងការទិញ ព្រោះអតិថិជនអាចដំណើរការទិញផលិតផលនេះ នៅលើតែកម្មវិធីសុខភាព Pulse ដោយវិធីងាយៗ និងចំណាយពេលខ្លី។ បណ្ណសន្យារ៉ាប់រងនឹងត្រូវបានចេញជូនភ្លាមៗ ហើយអតិថិជនអាចគ្រប់គ្រងបណ្ណសន្យារ៉ាប់រងរបស់ខ្លួន និងធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតផ្សេងៗ ក៏ដូចជាការទាមទារសំណង បានគ្រប់ពេលវេលា ២៤/៧ តាមរយៈកម្មវិធី Pulse ដោយងាយស្រួលនៅផ្ទះរបស់ពួកគេ។

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជាបានថ្លែងថា «បេសកកម្មរបស់យើង គឺផ្តល់ការថែទាំសុខភាព និងការការពារហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត ដល់ប្រជាជនកម្ពុជាទាំងអស់។ យើងបានធានាថាផលិតផលធានារ៉ាប់រងនេះ មានភាពងាយស្រួល ក្នុងការស្វែងយល់ ការទិញ ការគ្រប់គ្រង និងការទាមទារសំណងដែលអាចធ្វើបានគ្រប់ពេលវេលា ២៤/៧ ប្រកបដោយសុវត្ថិភាព ហើយយើងពិតជាមានសេចក្តីរំភើប ដែលអាចដាក់ដំណើរការនូវការផ្ដល់ជូននេះជាលើកដំបូង»

Pulse ជាកម្មវិធីសុខភាពបែបឌីជីថលដំបូងគេ ក្នុងតំបន់ដែលផ្តល់ជូនការគ្រប់គ្រងសុខភាពជារួមដល់អ្នកប្រើប្រាស់។ អ្នកអាចទាញយកកម្មវិធី Pulse ដោយឥតគិតថ្លៃទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ។ Pulse ត្រូវបានដាក់ឲ្យដំណើរការនៅក្នុងប្រទេសកម្ពុជាកាលពីខែតុលាឆ្នាំ ២០២០ ហើយមានអ្នកទាញយកជាង ១ លានដង។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ សូមចូលទៅកាន់ https://www.prudential.com.kh/ កញ្ចប់សាមញ្ញ និងមានតម្លៃសមរម្យ៕