(ប៉ារីស)៖ ក្លិប PSG បានចាញ់ក្លិប Rennes ២-០ នៅលីគបារាំង Ligue 1 នៃការប្រកួតសប្តាហ៍ទី៩ របស់ពួកគេ ហើយនេះក៏ជាការបរាជ័យលើកទី១ ផងដែររបស់ខ្សែប្រយុទ្ធ Lionel Messi ក្នុងការបង្ហាញខ្លួនជាមួយក្លិបថ្មី ដ្បិតក្រុមនៅបន្តឈរលើកំពូលតារាងមាន ២៤ពិន្ទុបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។
ការចាប់ផ្តើមស្ទើរតែ ១០០ភាគរយនៃរដូវកាលថ្មីនេះរបស់ក្លិប Paris Stan-Germain ដែលទើបស្គាល់បរាជ័យលើកទី១ ក្នុងចំណោម ៩ប្រកួតដំបូងនៃលីគ Ligue 1 បន្ទាប់ពីការប្រកួតក្រុមម្ចាស់ផ្ទះ Rennes រកបានគ្រាប់ស៊ុតបញ្ចូលទីយ៉ាងលឿនបំផុតដោយកីឡាករ Gatetan Laorde នៅនាទី៤៥ និង Flavien Tait ធ្វើបាននៅនាទី៤៦ ត្រឹមតង់ទី១ បើទោះបីជាក្រុមដឹកនាំដោយលោក Mauricio Pochettino មានខ្សែប្រយុទ្ធឆ្នើម Messi, Neymar និង Mbappe ក៏មិនអាចស៊ុតចំគោលដៅបានល្អនោះទេ។
នេះជាការចាញ់លើកទី១ នៅលីគបារាំងចាប់តាំងពីខែមេសា ក្រោមថ្វីដៃជើងឯករដូវកាលនេះ Lille ក្នុងជំនួបពាន French-Super Cup ខណៈបច្ចុប្បន្នក្លិប Rennes មាន ១២ពិន្ទុ ឈរលេខរៀងទី១១ បណ្តោះអាសន្ន ហើយប្រកួតសប្តាហ៍ទី១០ ត្រូវប៉ះ Metz គ្រាដែល PSG ប៉ះ Angers ស្វែងរកបាន ៣ពិន្ទុបន្ត៕