(អឺរ៉ុប)៖ មុនពេលចូលដល់ការប្រកួតលក្ខណៈអន្តរជាតិរបស់កីឡាករសំខាន់មួយចំនួនជម្រុះពាន FIFA World Cup ក្លិបធំៗនៅលីគកំពូលអឺរ៉ុបរួមមាន FC Bayern Munich, Real Madrid, FC Barcelona, Paris Stain-Germain និងក្លិប Ajax បានចាញ់ការប្រកួតក្នុងលីគដូចគ្នានៅប្រកួតសប្តាហ៍ចុងក្រោយរបស់ពួកគេ ដែលជារឿងចំឡែកមួយដែលក្លិបធំៗទទួលបានលទ្ធផលបែបនេះ។
ប្រភពពី BBC បានឲ្យដឹងថា នេះវាមិនមែនជារឿងចំឡែកនោះទេដែលក្លិបធំៗមួយចំនួនមិនធ្លាប់ចាញ់ក្នុងលីគ តែវាជាលទ្ធផលចំឡែកមួយដែលមានក្លិបខ្លាំងៗ បានទទួលលទ្ធផលចាញ់នៅប្រកួតចុងសប្តាហ៍ដូចគ្នាដែលមិនទំនងទាល់តែសោះ សម្រាប់លីគអឺរ៉ុបពេលនេះ ប៉ុន្តែនេះជាអ្វីដែលបានកើតឡើងរួចទៅហើយនូវការប្រកួតនាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនៃការប្រកួតលីគធំៗតំបន់អឺរ៉ុប។
Barcelona បានចាញ់ក្រោមថ្វីដៃក្លិប Atletico Madrid នៅលីគ La Liga តែមិនមានការភ្ញាក់ផ្អើលប៉ុន្មាននោះទេ ដែលក្លិបតំបន់កាតាឡាំង កំពុងជួបបញ្ហាក្នុងក្រុមបច្ចុប្បន្ន ខណៈដែលក្លិប ៤ផ្សេងទៀតដែលបង្កជារឿងសំខាន់ និងភ្ញាក់ផ្អើល ដោយក្នុងនោះលីគ Eredivisie ក្លិបជើងខ្លាំង Ajax បានចាញ់ Utrecht ១-០ ហើយ Bayern Munich ចាញ់ Eintacht Frankfurt ២-១ និង Real Madrid ចាញ់ Espanyol ២-១ ក្នុងថ្ងៃតែមួយ ពេលដែល PSG ចាញ់ Rennes ២-០ ក្នុងនាមជាក្រុមកំពុងឈរកំពូលតារាងលីគ៕