(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បន្តពង្រីកប្រព័ន្ធដៃគូអាជីវកម្មរបស់ខ្លួនបន្ថែម ដោយអនុញ្ញាតឱ្យអតិថិជនរីករាយក្នុងការផ្ទេរប្រាក់ទៅមករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយឥតកំណត់ចំនួនទឹកប្រាក់ ថ្លៃសេវាទាប ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់។

ដើម្បីទទួលយកសេវាកម្មដ៏ពិសេសនេះ អតិថិជនអាចអញ្ជើញទៅកាន់សាខាណាមួយរបស់ធនាគារ ជីប ម៉ុង ដែលបើកប្រតិបត្តិការពីថ្ងៃចន្ទដល់សុក្រ និងពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល។

ដោយឡែក ធនាគារ ជីប ម៉ុង សាខាផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល និងសាខាមជ្ឈមណ្ឌល ជីប ម៉ុង បាក់ទូក បើកដំណើរការទទួលអតិថិជនពីម៉ោង៩ព្រឹកដល់ម៉ោង៦ល្ងាច និង៧ថ្ងៃក្នុងមួយសប្តាហ៍តែម្តង។

គួរជម្រាបថា ក្រៅពីផ្ទេរប្រាក់ទៅមកប្រទេសវៀតណាម អតិថិជនក៏អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅកាន់ប្រទេសថៃ ម៉ាឡេស៊ី ផងដែរ៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ 081 811 911 ឬ 066 811 911