(អូស្លូ)៖ ខ្សែប្រយុទ្ធសញ្ជាតិន័រវែស លេងនៅក្លិប Dortmund កីឡាករ Erling Haaland បានលើកឡើងថា លោកនឹងមិនអាចលេង ក្នុងការប្រកួតវគ្គជម្រុះ World Cup ឲ្យក្រុមជម្រើសជាតិរបស់លោក ដែលត្រូវប៉ះជាមួយក្រុមតួកគី និងក្រុមម៉ុងតេណេហ្គ្រោ នៅសប្តា៍ក្រោយបាននោះទេ ដោយសារលោកមិនទាន់ជាសះស្បើយ ពីរបួសភ្លៅ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ។

Haaland, ដែលបានអវត្តមាន ពីការប្រកួតចំនួន៣ចុងក្រោយ ដែលជាការប្រកួតទាំងអស់ របស់ក្លិប Borussia Dortmund ដោយសារបញ្ហារបួសនោះ, បានលើកឡើង នៅលើ Twitter នាថ្ងៃចន្ទនេះថា «សួស្តីប្រិយមិត្ត, ខ្ញុំសុំទោស ដែលមិនបានត្រៀមខ្លួន សម្រាប់ការប្រកួតក្រុមជម្រើសជាតិ។ វានឹងមានភាពសប្បាយរីករាយ។ ទោះយ៉ាងណាក៏ដោយ សូមសំណាងល្អដល់ក្រុមន័រវែស»។

ក្រុមជម្រើសជាតិន័រវេស នឹងធ្វើដំណើរទៅជួបក្រុមតួកគី នៅថ្ងៃទី៨ ខែតុលាខាងមុខ មុនពេលធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ក្រុមភ្ញៀវម៉ុងតេណេហ្គ្រោ ៣ថ្ងៃបន្ទាប់៕