(នីយ៉ុង)៖ ការប្រកួតនានារបស់កម្មវិធី UEFA នារដូវកាលនេះ ធ្វើឡើងដោយគ្មានការត្រួតពិនិត្យពីការរើសអើងជាតិសាសន៍ដដែល ដ្បិតសហព័នអឺរ៉ុបមួយនេះពុំទាន់ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្តល់សេវាកម្មនៅឡើយ។

ស្ថាប័នប្រឆាំងទៅនឹងការរើសអើងជាតិសាសន៍ក្នុងកីឡា (Fare) បានថ្លែងប្រាប់ BBC ថា ជាទូទៅមានហានិភ័យដល់ទៅ ៨០ភាគរយក្នុងការប្រកួតនីមួយៗក្នុងដំណាក់កាលនេះ។

តែយ៉ាងណា ភាគីទាំងពីរត្រូវបានគេជឿជាក់ថា នឹងចុះកិច្ចព្រមព្រៀងនាពេលឆាប់ៗនេះ ដើម្បីលើកមុខមាត់ UEFA ឡើងវិញ ដ្បិតកន្លងមក ពុំមានសេវាកម្មត្រួតពិនិត្យពីការរើសអើងជាតិសាសន៍នេះ។

ថ្មីៗនេះកាលខែកក្កដា ឆ្នាំ២០២១ កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់ FA របស់ប្រទេសហុងគ្រី ត្រូវបាន UEFA ដាក់ពិន័យ ៣ប្រកួតដោយគ្មានអ្នកគាំទ្រចូលរួម និងពិន័យជាប្រាក់ចំនួន ៨៥៥០០ផោនថែមទៀតផង ដោយសារអាកប្បកិរិយារើសអើងរបស់អ្នកគាំទ្រ នៅអំឡុងប្រកួត Euro 2020 ដែលមានអ៉ីតាលី ជាក្រុមជើងឯកនោះ៕