(ភ្នំពេញ)៖ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់ថាមពលដែលមាន តម្លៃឱ្យកាន់តែសមរម្យកាន់តែស្អាតកាន់តែជឿទុកចិត្តបាន និង ងាយស្រួលរកប្រើប្រាស់ បានសម្រាប់មនុស្សកាន់តែច្រើន ក្រុមហ៊ុន TotalEnergies កំពុងតែពង្រឹងមហិច្ឆតារបស់ខ្លួនដើម្បីទទួល បានការទទួលស្គាល់ទូទាំងពិភពលោក។
ជាក់ស្តែងយីហោរបស់ស្ថានីយប្រេងឥន្ធនៈ TotalEnergies បានសម្ពោធទីតាំងចំនួន២របស់ខ្លួន ដើម្បីផ្គត់ផ្គង់ថាមពលចម្រុះ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ថ្មីៗនេះ។
ក្រុមហ៊ុន TotalEnergies បានដាក់បង្ហាញអត្តសញ្ញាណរូប រាងថ្មីរបស់ខ្លួននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនទៅជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលចម្រុះដ៏ទូលំទូលាយមួយ។ នៅថ្ងៃទី២៧ ខែកញ្ញា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន TotalEnergies បានឈានជើងមួយជំហានទៀតនៅ លើដំណើរផ្លូវមួយនេះជាមួយនឹងពិធីបើកសម្ពោធស្ថានីយប្រេងឥន្ធនៈថ្មី ២ដំបូងបង្អស់របស់ TotalEnergies នៅក្នុងខេត្តកំពង់ចាម និងរាជធានីភ្នំពេញ។
ពិធីសម្ពោធនេះបានធ្វើឡើងដោយមានវត្តមានរបស់លោកអគ្គនាយកនៃក្រុមហ៊ុន Total Cambodge គឺលោក Asif Iqbal បានថ្លែងថា ស្ថានីយប្រេងឥន្ធនៈថ្មីរបស់ TotalEnergies ផ្តល់ជូនដល់អតិថិជននូវហាងទំនិញ ដែលមានទំនិញគ្រប់មុខសេវាកម្មជាច្រើន និងឥន្ធនៈគ្រប់ប្រភេទ ដែលមានគុណភាពខ្ពស់។ សេវាកម្មទាំងនេះមានដូចជា៖ Café Bonjour និង Quartz Auto Care ជាដើម។
«យើងពិតជាមានមោទនភាពណាស់ក្នុងការបើកស្ថានីយប្រេងឥន្ធនៈទាំងពីរ នេះជាមួយនឹងម៉ាកយីហោ TotalEnergies ថ្មី។ យើងខ្ញុំក៏ចង់ឱ្យអតិថិជនជាច្រើនទៀតទទួលបាននូវ បទពិសោធន៍នៃសេវាកម្មទាំងឡាយរបស់ TotalEnergies និងស្វែងយល់បន្ថែមពីអត្ថន័យពិត នៃភាពល្អឥតខ្ចោះ និងគុណភាព»។ នេះបើតាមការលើកឡើងរបស់លោក Asif Iqbal។
លោក Asif Iqbal បានបន្តថា ស្ថានីយជាង១០០ទីតាំង របស់យើងដែលកំពុងមានវត្តមាននៅទូទាំងប្រទេសកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជា «ម៉ាកយីហោ TotalEnergies ថ្មីត្រឹមដំណាច់ឆ្នាំ២០២២ ខាងមុខ ហើយក៏សូមអរគុណដល់ក្រុមការងារទាំងអស់ ដែលបាន ប្តេជ្ញាចិត្ត ចំពោះការផ្លាស់ប្តូរនេះ»។
Total Cambodge បានបើកដំណើរការជាផ្លូវការនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៣។ នៅទូទាំងប្រទេសទាំងអស់, Total Cambodge បានចូលរួមក្នុងការធ្វើទីផ្សារផលិតផលថាមពល ប្រេងរំអិល និងសេវាកម្មផ្សេងៗដល់អតិថិជនរបស់ខ្លួន ទាំងក្នុងវិស័យឯកជន និងសាធារណៈ។ Total Cambodge ចែកចាយផលិតផល និងសេវាកម្មទាំងនេះ តាមរយៈបណ្តាញស្ថានីយជាង១០០ ដែលក្នុងនោះមានហាងBonjour ៥២កន្លែង ហើយក៏មានផ្គត់ផ្គង់ថាមពលសម្រាប់ ឧស្សាហកម្ម អាកាសចរណ៍ និងប្រេងរំអិល។
លើសពីនេះកាតTotalEnergies ផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងការទិញផលិតផល និងសេវាកម្មផ្សេងៗ។ យើងក៏ផ្តល់ជូននូវសេវាកម្មសំខាន់ៗបន្ថែមផ្សេងទៀត ដូចជាការវិភាគមើលប្រេងដែលប្រើប្រាស់រួច ការតំឡើងស៊ីទែន និងការចែកចាយដុំទៅដល់អតិថិជនពាណិជ្ជកម្មរបស់យើង។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទស្សនាគេហទំព័រ។ www.kh.totalenergies.com ឬwww.facebook.com/TotalEnergiesCambodge
ផ្នែកទីផ្សារនិងអាជីវកម្មរបស់ TotalEnergies ផ្តល់ជូនសេវាកម្មចំពោះអតិថិជនទាំងឡាយប្រកបដោយវិជ្ជាជីវៈ និងផ្គត់ផ្គង់ផលិតផលថាមពលចម្រុះដូចជា ប្រេងឥន្ធនៈ ជីវឥន្ធនៈ ការសាកអាគុយរថយន្តអគ្គិសនី និងសេវាកម្មពាក់ព័ន្ធផ្សេងៗ ហ្គាសសម្រាប់ការដឹកជញ្ជូនតាមផ្លូវគោកនិងផ្លូវសមុទ្រដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច។ ជារៀងរាល់ថ្ងៃមានអតិថិជនជាង ៨លាននាក់បានមកប្រើប្រាស់សេវាកម្មរបស់យើងនៅស្ថានីយចំនួន១៦,០០០ នៅទូទាំងពិភពលោក។
ក្នុងនាមជាក្រុមហ៊ុនប្រេងរំអិលលំដាប់ទី៤ នៅលើពិភពលោក យើងបានរចនា និងលក់ផលិតផលដែលមានកំរិតខ្ពស់សម្រាប់វិស័យយានយន្ត ឧស្សាហកម្ម និងនាវា។ ហើយដើម្បីផ្តល់នូវការឆ្លើយតបដ៏ល្អបំផុតចំពោះតម្រូវការរបស់អតិថិជន B2B យើងបានជំរុញផ្នែកលក់ បណ្តាញផ្គត់ផ្គង់ជាលក្ខណៈអន្តរជាតិ និងការផ្តល់ជូននូវសេវាកម្មចម្រុះ។ មានប្រតិបត្តិការនៅលើប្រទេសចំនួន១០៧ និងមានបុគ្គលិកចំនួន ៣១,០០០នាក់ ដែលតែងតែនៅក្បែរអតិថិជនរបស់យើងជានិច្ច។
TotalEnergies គឺជាក្រុមហ៊ុនថាមពលដ៏ទូលំទូលាយដែលផលិត និងធ្វើទីផ្សារ ថាមពលមានលក្ខណៈជាសកលដូចជា៖ ប្រេងឥន្ធនៈនិងជីវឥន្ធនៈ ឧស្ម័នធម្មជាតិនិងឧស្ម័នបៃតង ថាមពលកកើតឡើងវិញ និងថាមពលអគ្គិសនីជាដើម។ បុគ្គលិក ១០៥,០០០ នាក់របស់យើងប្តេជ្ញាចិត្តក្នុង ការផ្គត់ផ្គង់ថាមពលដែលមាន តម្លៃកាន់តែសមរម្យ កាន់តែស្អាត កាន់តែជឿទុកចិត្តបាន និងងាយស្រួលរកប្រើប្រាស់ បានសម្រាប់មនុស្សកាន់តែច្រើន។ TotalEnergies មានសកម្មភាពនៅលើប្រទេសជាង១៣០ ហើយក៏មាន ការវិវត្តន៍និរន្តរភាពនៅក្នុងគ្រប់វិស័យ ដែលជាបេះដូងនៃគម្រោង និងប្រតិបត្តិការរបស់ខ្លួនក្នុងការរួមចំណែកដល់សុខុមាលភាពរបស់ប្រជាជន។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងTotal Cambodge ទំនាក់ទំនងសារព័ត៌មាន៖ កញ្ញា ឆាយ កក្កដា, លេខទូរស័ព្ទ៖ 061 555 185 I [email protected]៕