(រីយ៉ូ)៖ កីឡាករបាល់ទាត់អាជីពប្រេស៊ីលម្នាក់ ដែលមានឈ្មោះថា William Ribeiro បានកំពុងរងបទចោលប្រកាន់មនុស្សឃាតពីការព្យាយាមទាត់អាជ្ញាកណ្តាលនៅអំឡុងប្រកួតលីគកម្រិតស្រាលនាពេលថ្មីៗនេះ។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនាថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ឆ្នាំ២០២១ នេះថា ទូរទស្សនាក្នុងស្រុកប្រេស៊ីល បានចាក់ផ្សាយសារចុះសារឡើងពីការទាត់របស់ Ribeiro ទៅលើអាជ្ញាកណ្តាលនៅលើទីលានប្រកួតដោយមានបំណង។
Ribeiro របស់ក្លិប Sport Club Sao Paulo បានទាត់ទៅលើអាជ្ញាកណ្តាល Rodrigo Crivellaro ដែលបានខឹងអាជ្ញាកណ្តាល ក្រោយពេលទទួលលបានពិន័យក្នុងការប្រកួតនាថ្ងៃចន្ទ ដើមសប្តាហ៍នេះរួចមក គ្រាដែលការប្រកួតទល់នឹងក្លិប Guarani ក៏ត្រូវបានពន្យារពេលក្នុងវគ្គទី២ ផងដែរ នៅពេលអាជ្ញាកណ្តាល Crivellaro ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនោះ។
ក្រោយមកអាជ្ញាកណ្តាលខាងលើក៏បានចេញពីមន្ទីរពេទ្យ និង Ribeiro ក៏ត្រូវបានបណ្តេញចេញពីក្លិបផងដែរ៕