(កណ្តាល)៖ ក្រុមគ្រួសារភោជនីយដ្ឋាន អូមីយ៉ា និងភោជនីយដ្ឋាន ដឺបាងកក ដែលជាភោជនីយដ្ឋានស្ទង់ដារ ដោយធានាលេីសុវត្ថិភាព និងគុណភាពជាចម្បង និងជាសាខាមួយរបស់ក្រុមហ៊ុន កម្ពុជាតេលា នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ បាននាំយកចង្ហាន់ ជាអាហារបែបជប៉ុន និងបែបថៃ ជាច្រេីនកញ្ចប់ប្រគេនជូនព្រះសង្ឃចំនួន២វត្ត នៅវត្តអង្គថ្ម និងវត្តចំបក់ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
ចង្ហាន់ដែលបានប្រគេនជូនព្រះសង្ឃរួមមាន៖ វត្តចំបក់ ប្រគេនអាហាររបស់ភោជនីយដ្ឋាន អូមីយ៉ា ជាអាហារបែបជប៉ុនរួមមាន៖ បាយសជាមួយខសាច់ជ្រូក ២០កញ្ចប់, ស្តេកសាច់ជាមួយទឹកជ្រលក់មានរស់ជាតិហឹរ ១៥កញ្ចប់, ស្តេកសាច់គោអាំងជាមួយទឹកជ្រលក់ជប៉ុន ៥កញ្ចប់, គុស៊ីខាស៊ុ ១០កញ្ចប់។
វត្តអង្គថ្ម ប្រគេនអាហាររបស់ភោជនីយដ្ឋាន ដឺបាងកក ដែលជាអាហារបែបថៃ រួមមាន៖ តុំយាំសាច់មាន់និងបង្គា ១៦កញ្ចប់, សាច់ជ្រូកងៀតបំពងជាមួយទឹកត្រី ១០កញ្ចប់, បាយឆាជាមួយម្រះព្រៅសាច់គោ ១៥កញ្ចប់ និងការីម៉ាសាម៉ាន់សាច់មាន ៩កញ្ចប់។
អ្នកតំណាងក្រុមហ៊ុនកម្ពុជាតេលា បានលើកឡើងថា ការនាំយកចង្ហាន់ប្រគេនដល់ព្រះសង្ឃនាពេលនេះគឺដេីម្បីធ្វេីទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានិងទំនៀមទំលាប់ខ្មែរពីបុរាណ ដើម្បីឧទ្ទិសមគ្គផលនិងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខ សូមឱ្យមកទទួលយកនូវអត្ថមនុញ្ញផលដែលបានធ្វេីពេលនេះ ហើយដោយអំណាចផល្លាអានិសង្ឃ ពីការធ្វើបុណ្យទាននាពេលនេះសូមជួយយិតយោងដួងវិញ្ញាណក្ខន្ធអស់លោកអ្នកដែលមានគុណបានទៅកើតនៅឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕