(ក្រុងឡុងដ៍)៖ លោក Steve Bruce អ្នកចាត់ការទូទៅនៃក្លិបបាល់ទាត់សារិកាព្រៃ Newcastle United កំពុងបារម្ភខ្លាចអស់តំណែងក្នុងក្លិបនេះ នៅពេលលក់ទៅឲ្យសេដ្ឋអារ៉ាប៊ីសាអូឌីត ដែលកិច្ចព្រមព្រៀងត្រូវបានចប់សព្វគ្រប់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

Steve Bruce បានចូលកាន់តំណែងក្នុងក្លិប Newcastle United កាលខែកក្កដា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ននេះ និងបង្ហាញអារម្មណ៍ចង់នៅដឹកនាំបន្តផងដែរ ដ្បិតក្លិបនេះប្តូរម្ចាស់ផ្ទះក៏ដោយ។

លោកថា «ខ្ញុំចង់បន្តធ្វើការឲ្យក្លិបនេះទៀត ដើម្បីបង្ហាញពីសមត្ថភាពឲ្យម្ចាស់ថ្មីបានឃើញ ដ្បិតម្ចាស់ផ្ទះចង់បានអ្នកការទូទៅថ្មីក៏ដោយ។ ខ្ញុំយល់ពីការងារដែលត្រូវធ្វើ និងដឹកនាំ»

ក្លិបលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ខាងលើនេះ បានព្រមព្រៀងលក់ទៅព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃ ៣០៥លានផោន បញ្ចប់រយៈពេលគ្រប់គ្រង ១៤ឆ្នាំរបស់លោក Mike Ashley៕