(ភ្នំពេញ)៖ ដំណឹងល្អ សំរាប់អតិថិជន និយមប្រើប្រាស់នូវទូរស័ព្ទដៃ iPhone របស់ក្រុមហ៊ុន Apple គឺថា iPhone 13 ស៊េរីថ្មី នឹងមានលក់ជាផ្លូវការនៅ iOne ឆាប់ៗនេះហើយ។ តាមរយៈអ្នកតំណាងរបស់ iOne បានឲ្យដឹងថា ក្រុមហ៊ុននឹងបើកទទួលការកម្ម៉ង់ ចាប់ពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះតទៅ។

រាល់ការកម្ម៉ង់ទូរស័ព្ទ iPhone13 mini /iPhone13 /iPhone 13 Pro /iPhone 13 Pro Max ពី iOne អតិថិជន នឹងទទួលបានការថែមជូនរហូតដល់ទៅ៦មុខ ដែលតម្លៃសរុបជាង១០០ដុល្លារ ដែលកាដូរទាំងនោះរួមមាន៖
១៖ ស្រោមការពារទូរស័ព្ទ
២៖ ស្គ្រីនកញ្ចក់
៣៖ ថ្មជំនួយ ម៉ាក Philips 10000mAh
៤៖ ដុំសាកថ្ម (Smart Charger)
៥៖ កាសឥតខ្សែរ (សំរាប់អតិថិជនកក់ ១០០ នាក់ដំបូង)
៦៖ កាដូរ អនុស្សាវរីយ៍ (POSM) ពី iOne

នៅថ្ងៃបើកទទួលកក់នេះផងដែរ អតិថិជនក៏អាចយកទូរស័ព្ទចាស់ (ម៉ូដែលចាប់ពី iPhone 8 ឡើងទៅ) ទៅប្តូរយកទូរស័ព្ទថ្មី នៅមជ្ឈមណ្ឌលសេវាកម្ម (iOne Service Center) ឬ ធ្វើការបង់រំលស់ជាមួយអត្រា ការប្រាក់ទាបពីដៃគូសហការរបស់ iOne បានផងដែរ។

ប្រញ៉ាប់រួសរាន់ឡើង ដើម្បីក្លាយជាម្ចាស់ទូរស័ព្ទដៃ iPhone ដែលមានធានាត្រឹមត្រូវពី iOne ផ្ទាល់។ សូមធ្វើការកក់នៅទីនេ៖ https://www.ione.com.kh

ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនង ទៅកាន់ហាង iOne ផ្ទាល់តាមរយៈអសយដ្ឋានដូចខាងក្រោម៖ iOne សែនសុខ៖ ជាន់ទី១ ផ្សារទំនើបអ៊ីអនសែនសុខ ផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ ០២៣ ៩៩ ៣១ ៦១។

iOne សុធារស៖ ជាន់ទី១ ផ្សារទំនើបអ៊ីអនភ្នំពេញ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ ០២៣ ៨៨ ៣១ ០១៕