(លីម៉ា)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉េរូ នៅតែបន្តរក្សាក្តីសង្ឃឹមរបស់ពួកគេនៃការប្រកួតជម្រុះ World Cup 2022 សម្រាប់ការប្រកួតជើងទី២ ជាមួយនឹងជ័យជម្នះ ២-០ ក្នុងការធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវឈីលីកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១។

ប៉េរូ បច្ចុប្បន្នមាន ១១ពិន្ទុក្នុងដៃពីការប្រកួតជម្រុះប្រចាំតំបន់អាមេរិកខាងត្បូងចំនួន ១០ក្រុម ដោយមាន ៤ពិន្ទុឈរនៅពីមុខក្រុមជម្រើសជាតិឈីលី។

ក្រុមកំពូលទាំង៤ នៅក្នុងតំបន់ខាងលើនេះនឹងជាប់ដោយស្វ័យប្រវត្តិសម្រាប់ការប្រកួត World Cup នៅឆ្នាំក្រោយនាប្រទេសកាតា ខណៈក្រុមជាប់លំដាប់ថ្នាក់លេខ៥ នឹងត្រូវប្រកួតជម្រុះអន្តរទ្វីបម្តងទៀត។

ការប្រកួតជម្រុះដទៃទៀតនៅថ្ងៃព្រហស្បតិ៍, អេក្វាឌ័រ ឈ្នះ ៣-០ ក្នុងការធ្វើជាម្ចាស់ផ្ទះប៉ះក្រុមភ្ញៀវបូលីវី, ប្រេស៊ីល ឈ្នះវេណេស៊ុយអេឡា ក្នុងលទ្ធផល ៣-១ នៅរដ្ឋធានី Caracas, កូឡុំប៊ី ស្មើដោយគ្មានគ្រាប់បាល់ក្នុងការប៉ះជាមួយអ៊ុយរ៉ូហ្គាយ នៅរដ្ឋធានី Montevideo និងក្រុមប៉ារ៉ាហ្គាយ ស្មើ ០-០ ជាមួយអាហ្សង់ទីន នៅរដ្ឋធានី Asuncion៕