(ឡុងដ៏)៖ ខ្សែបម្រើ Jorginho របស់ក្លិប Chelsea ជាមួយខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប PSG និង Lewandowski នៃក្លិប Bayern Munich ស្ថិតក្នុងបញ្ជីបេក្ខភាពឆ្នើមដែលអាចឈ្នះពានរង្វាន់បាល់មាស Ballon d’Or 2021។នេះបើតាមប្រភពពី BBC បានចេញផ្សានាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។

Messi បានឈ្នះនេះចុងក្រោយនៅឆ្នាំ២០១៩ ខណៈរូបគេជាម្ចាស់ពាន Ballon d’Or ចំនួន ៦លើក ហើយជាខ្សែប្រយុទ្ធជួយក្រុមជម្រើសជាតិឈ្នះពានប្រចាំតំបន់ Copa America 2021 នៅពេលដែលគូប្រជែងសញ្ជាតិអីតាលី ខ្សែបម្រើ Jorginho ជាបុគ្គលម្នាក់ជួយក្រុមជម្រើសជាតិឈ្នះតំបន់អឺរ៉ុប Euro 2020 និងជួយក្រុមក្លិបអាជីព Chelsea ឈ្នះពាន UEFA Champions league 2020-21 ដែលកំណត់ត្រាសំខាន់មួយយ៉ាងខ្ពស់ផងដែរ។

គ្រាដែលខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Lewandowski របស់ក្លិបអាល្លឺម៉ង់ Bayern Munich រូបគេក៏មានស្ថិតល្អណាស់ដែរដោយបានឈ្នះពានស្បែកជើងមាស European Golden Shoe 2020-21 ដែលស៊ុតបាន ៤១គ្រាប់ក្នុង ១រដូវកាលមុន ហើយបានជួយក្លិបអាជីពឈ្នះពានលីគ Bundesliga រដូវកាលមុន នៅពេលដែល Ronaldo របស់ក្លិប Manchester United ក៏បានឈ្មោះប្រជែងពាននេះផងដែរ ដ្បិតជាម្ចាសពាន Ballon d’Or ចំនួន ៥លើក៕