(ឡុងដ៏)៖ ពានរង្វាន់កីឡាករឆ្នើម Ballon d’Or ត្រូវបានបង្កើតឡើងកាលឆ្នាំ១៩៥៦ ដោយសមាគមបាល់ទាត់បារាំង ហើយមានកីឡាករអង់គ្លេស Stanley Matthews តែម្នាក់គត់ដែលឈ្នះពាននេះ ខណៈបច្ចុប្បន្នពាន Ballon d’Or 2021 មានបេក្ខភាព ៣០នាក់ដែលមានកីឡាករអន្តរជាតិត្រូវជ្រើសមកប្រជែងម្ចាស់ពានមានដល់ទៅ ១៤នាក់មកពីលីគអង់គ្លេស Premier League។

ប្រភពពី BBC ចេញផ្សាយនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ សម្រាប់ពាន Ballon d’Or ត្រូវបានបើកជាសាធារណៈសម្រាប់កីឡាករដែលប្រកបអាជីពនៅតំបន់អឺរ៉ុប មានសិទ្ធិឈ្នះនេះបានចាប់ពីឆ្នាំ២០០៧ ក្នុងកម្រិតពិភពលោក ហើយរដូវកាលឆ្នាំ២០២១ មានបេក្ខភាព ៣០នាក់ ហើយមាន ១៤នាក់មកពីលីគអង់គ្លេស ដោយមានកីឡាករសញ្ជាតិអ៉ីតាលី ៥នាក់ដែលឈ្នះពានតំបន់អឺរ៉ុប European Championship។

ពានបាល់មាស (Ballon d’Or) ត្រូវបានផ្តល់ជូនទៅកាន់កីឡាករមានស្ថិតិល្អជារៀងរាល់ឆ្នាំ តែត្រូវបានខកខានកាលឆ្នាំ២០២០ ជាលើកទី១ ដោយសារវិបត្តិមេរោគឆ្លង COIV-19 ក្រោយបង្កើតកាលឆ្នាំ១៩៥៦ ខណៈការប្រកាសជាផ្លូវកាលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមហោស្រព Du Chatelet ទីក្រុងប៉ារីស ដោយការបោះឆ្នោតស្ថិតក្រោមការស្រង់មតិពីសំណាក់អ្នកសារព័ត៌មានមកពីស្ថាប័នជុំវិញពិភពលោក។

សូមរំលឹកផងថា ពាន Ballon d’Or នេះ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ឈ្នះ ៦លើក និងខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ឈ្នះ ៥លើកច្រើនជាងគេនៃប្រវត្តិសាស្រ្តពានកីឡាករបាល់ទាត់ឆ្នើមនេះ៕