(កូរ៉េ)៖ ទីបំផុត តារាចម្រៀងស្រី Lisa សមាជិកក្រុមចម្រៀងនារី BLACKPINK បំបែកបានកំណត់ត្រាពិភពលោក «Guinness World Records» ចំនួន២ជាផ្លូវការ តាមរយៈស្នាដៃចម្រៀងទោល «LALISA» ដែលបញ្ចេញកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Soompi នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១។

បើតាមសេចក្តីប្រកាសពី Guinness World Records បានឲ្យដឹងយ៉ាងដូច្នេះថា Lisa ពេលនេះត្រូវបាន Guinness World Records ចុះឈ្មោះចូលក្នុងបញ្ជីកំណត់ត្រាពិភពលោកជាផ្លូវការហេីយ តាមរយៈស្នាដៃចម្រៀងទោលដំបូង ចំណងជើងថា «LALISA» ដែលជា MV របស់សិល្បករទោលទទួលបានការចូលទស្សនាលេី YouTube ច្រេីនជាងគេបង្អស់ក្នុងរយៈពេល ២៤ម៉ោងដំបូង ជាមួយនឹងចំនួនរហូតដល់ ៧៣.៦លាន Views ខណៈកំណត់ត្រានេះ កន្លងទៅគឺបានទៅលើតារាចម្រៀង Taylor Swift កាលពីឆ្នាំ២០១៩ តាមរយៈបទ «ME» ដែលមានចំនួនចូលទស្សនា ៦៥.២លាន View។

គួរជម្រាបថា ការទទួលបានជោគជ័យបន្ថែមទៀតនៅពេលនេះ របស់តារាចម្រៀងមានឈាមជ័រជាជនជាតិថៃ Lisa បានធ្វើឲ្យអ្នកគាំទ្រ ចូលរួមសាទរគ្រប់គ្នាជាបន្តបន្ទាប់ផងដែរ។ ជាពិសេស សមិទ្ធផលមួយនេះ Lisa មិនត្រឹមតែជាប់ឈ្មោះជាសិល្បករទោល មានស្នាដៃចម្រៀង ទទួលបានការចូលទស្សនាច្រើនបំផុតក្នុង YouTube វ៉ាដាច់ស្នាដៃសិល្បករក្នុង K-POP ប៉ុណ្ណោះទេ ថែមទាំងបានបំបែកកំណត់ត្រាកន្លងទៅរបស់ Taylor Swift ថែមទៀតផង៕