(ប៉ារីស)៖ ខ្សែបម្រើសញ្ជាតិបារាំង Adrien Rabiot ត្រូវបានដកចេញពីការប្រកួតផ្តាច់ព្រ័ត្រ លីគ Nations League នាថ្ងៃអាទិត្យស្អែកនេះ ដែលត្រូវប៉ះជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីរកឃើញវិជ្ជមាន COVID-19, នេះបើតាមការបញ្ជាក់ពី សហព័ន្ធបាល់ទាត់បារាំង (FFF) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នេះ។

FFF បានបន្ថែមថា Rabiot, ដែលលេងនៅក្លិប Juventus រូបនេះ, ត្រូវបានដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេ ហើយមិនអាចធ្វើដំណើរទៅកាន់ទីក្រុង Milan ពីទីក្រុង Turin របស់អ៊ីតាលី ជាមួយក្រុមបាននោះទេ។

លោកនឹងមិនត្រូវបានជំនួស ដោយកីឡាករដទៃ នៅក្នុងក្រុមនោះទេ ហើយកីឡាករខ្សែបម្រើ Aurelien Tchouameni ទំនងជាចាប់ផ្តើមលេង នៅក្នុងការប្រកួត នៅឯពហុកីឡដ្ឋាន San Siro របស់អ៊ីតាលី៕