(មីឡាន)៖ ខ្សែប្រយុទ្ធ Antoine Griezmann ដែលត្រូវបានជ្រើសរើសចេញពីក្លិប Atletico Madrid នឹងចូលលេងលើកទី១០០ប្រកួតសម្រាប់ក្រុមជម្រើសជាតិមាន់គកបារាំង ពេលប៉ះអេស្ប៉ាញដណ្តើមពានលីគអឺរ៉ុប UEFA Nations League 2020-2021 នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីនេះ។

Griezmann ក៏បានបង្ហាញខ្លួនផងដែរ ពេលបារាំងទម្លាក់ប៊ែលហ្សិកចេញពី Nations League ក្នុងវគ្គ ៤ក្រុមចុងក្រោយកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ដែលជាការចូលលេងលើកទី៩៩ របស់គេ ដែលជាសមាជិកឈ្នះជើងឯកពាន World Cup 2018 នៅប្រទេសរុស្ស៊ីផងដែរ។

Griezmann បានថ្លែងប្រាប់ BBC មុនការប្រកួតមកដល់ថា «វានឹងក្លាយជារាត្រីដ៏អស្ចារ្យក្នុងជីវិតបាល់ទាត់របស់ខ្ញុំនៅឯទឹកដី San Siro ទីក្រុង Milan។ ខ្ញុំមានមោទនភាពខ្លាំងណាស់ ដែលស្ថិតក្នុងចំណោមកីឡាករឯទៀត និងត្រូវបានជ្រើសរើសឲ្យលេងលើកទី១០០ បែបនេះ»

កីឡាករវ័យ ៣០ឆ្នាំ Antoine Griezmann នឹងក្លាយជាកីឡាករចូលលេងឲ្យជម្រើសជាតិបារាំងច្រើនជាងគេឈរនៅលំដាប់ទី ដែលត្រូវបានកោះហៅឲ្យចូលលេងក្នុងឈុតធំលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៤ មក ក្រោយពេលជួយក្លិបអាជីព Atletico Madrid ឈ្នះពានជើងឯកលីគ La Liga របស់អេស្ប៉ាញផងដែរ៕