(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយជាខ្លាំង ក្រោយយកឈ្នះក្រុមកោះហ្គាំដោយលទ្ធផល ១-០ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែនកាលពីយប់មិញ។

គ្រាប់បាល់ជ័យជម្នះ ១គ្រាប់ដែលជាដើមទុនរបស់ក្រុមគោព្រៃកម្ពុជា ក្នុងដំណើរឆ្ពោះទៅប្រជែងកៅអីវគ្គចែកពូលជុំទី៣ នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ីនេះ ធ្វើបានសម្រេចដោយកីឡាករ ចាន់ វឌ្ឍនាកា មកពីក្លិបបឹងកេតនៅនាទី២៦ សម្រាប់ការបង្ហាញខ្លួនជាថ្មីឲ្យក្រុមជម្រើសជាតិ បន្ទាប់ពីខកខានអស់ជិត ៣ឆ្នាំកន្លងមក។

សូមទស្សនាវីដេអូហាយឡាយនៃការប្រកួតជម្រុះ Play-Off ជើងទី១ ដែលកម្ពុជាបានយកឈ្នះកោះហ្គាំ ១-០ កាលពីយប់មិញដូចខាងក្រោម៖