(មីឡាន)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាសូរីអ៉ីតាលី បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅពានលីគអឺរ៉ុប UEFA Nations League ឆ្នាំ២០២១ នៃរដូវកាលទី២ នេះ នៅពេលយកឈ្នះបិសាចក្រហមប៊ែលហ្សិក ២-១ ក្បាលព្រលប់ថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

កីឡាករ Barella រកបានគ្រាប់នាំមុខនៅនាទី៤៦ ត្រឹមចាប់ផ្តើមលេងវគ្គទី២ បានតែ ១នាទីប៉ុណ្ណោះ មុនពេលមិត្តរួមក្រុម Berardi ប៉េណាល់ទីបានសម្រេចគ្រាប់ទី២ ទៀតនៅនាទី៦៥ មុនពេលខ្សែបម្រើ Kevin de Bruyne បញ្ជូនបាល់ឲ្យ De Ketelaere នៅនាទី៨៦ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី ក្នុងកីឡដ្ឋាន Allianz Stadium ស្ថិតក្នុងទីក្រុង Turin ប្រទេសអ៉ីតាលី។

អ៉ីតាលី ដែលជាម្ចាស់ជើងឯកពាន UEFA Euro 2020 ទើបតែបានបញ្ចប់កំណត់ត្រាលេង ៣៧ប្រកួតចាញ់ នៅពេលបរាជ័យក្រោមថ្វីជើងរបស់អេស្ប៉ាញ ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Nations League 2021 នារាត្រីថ្ងៃពុធសប្តាហ៍មុន។

ក្នុងជំនួបដ៏ស្ថិតស្វាញនោះដែរ កីឡាករចាំទី Gianluigi Donnarumma ដែលកំពុងប្រកបអាជីពក្នុងក្លិបបារាំង PSG នោះ ក៏បានជួយសង្រ្គោះបាល់ ២គ្រាប់ដ៏អស្ចារ្យដែលស៊ុតចេញពីជើងរបស់ Toby Alderweireld និង Jan Vertonghen ផងដែរ៕