(រីយូ)៖ ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិប្រេស៊ីល Neymar បានបង្ហើបថា មិនដឹងថា តើនៅមានកម្លាំងចិត្តក្នុងការបន្តការប្រកួតបាល់ទាត់កម្រិងពិភពលោក ក្រោយបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដែលអាចជាការលេងជាមួយជម្រើសជាតិកម្រិតពិភពលោកចុងក្រោយរបស់គេ ដោយសារបញ្ហាផ្លូវចិត្ត ដោយអតីតកីឡាករ FC Barcelona បច្ចុប្បន្នលេងឲ្យក្លិប PSG វ័យ ២៩ឆ្នាំមិនបានផ្តោតលើរាងកាយនោះទេ។
Neymar បានប្រាប់ DAZN បែបនេះថា «ខ្ញុំគិតថា Qatar 2022 និងក្លាយជាការប្រកួតកម្រិតពិភពលោកចុងក្រោយរបស់ខ្ញុំ ព្រោះតែខ្ញុំមិនដឹងថាខ្ញុំមានកម្លាំងចិត្តចំពោះការដោះស្រាយបញ្ហាជាមួយបាល់ទាត់ទៀត» លោកបន្តថា ខ្ញុំនិងធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រទេសខ្ញុំ និងចំពោះក្តីសុបិន្តដែលមានតាំងពីក្មេងហើយសង្ឃឹមថាខ្ញុំអាចសម្រេចវាបាន។
Neymar បន្តរំលឹងថា «កាលពី World Cup 2014 ខ្ញុំបានជួបរបួសឆ្អឹងខ្នង ដោយលើកឡើងថា «វាបានបំផ្លាញក្តីសុបិន្តរបស់ខ្ញុំ ដែលជាគ្រាដ៍អាក្រក់បំផុតនៃអាជីពបាល់ទាត់កម្រិតពិភពលោក កាលពីវគ្គផ្តាច់ព្រ័ត្រចំពោះបញ្ហាដែលខ្ញុំមិនអាចកម្រើកជើងបាន ខ្ញុំបានយំអំពីការមិនអាចគ្រប់គ្រងបាន។
បច្ចុបន្នខ្សែប្រយុទ្ធ Neymar Jr. ក្នុងក្រុមជម្រើសជាតិប្រេស៊ីល លេងបាន ១១៤ប្រកួតរកបាន ៦៩គ្រាប់ដែលបច្ចុប្បន្នជាកីឡាករក្លិប Paris St Germain របស់លីគបារាំង Ligue 1 ដែលជាបុគ្គលម្នាក់ស៊ុតបាន ៤គ្រាប់នៅ Summer Olympics 2016 និងឈ្នះពាន South American Youth Championship 2011 ក្នុងកម្រិតអាយុ U20 ហើយឈ្នះពាន FIFA Confederations Cup 2013 ជាមួយជម្រើសជាតិប្រេស៊ីល៕