(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីឈ្មោះរបស់អាមេរិក Apple បានប្រកាសបង្ហាញ iPhone 3GS កាលពីចន្លោះឆ្នាំ២០០៨ និង២០០៩ ដែលជាវា iPhone ម៉ូដែល «S» ដំបូងគេ ហើយអក្សរ «S» នេះត្រូវបាន លោក Phil Schiller អគ្គនាយកជាន់ខ្ពស់របស់ Apple បញ្ជាក់ថា «S» គឺមកពីអក្សរ «speed» ដូច្នេះមានន័យថា iPhone 3GS គឺជា iPhone ដែលមានល្បឿនលឿនបំផុត។

ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone XS កាលពីឆ្នាំ២០១៨ ដែលវាជាម៉ូដែលចុងក្រោយនៃ iPhone ដែលមានអក្សរ «S»។ តើ Apple បានបោះបង់ iPhone ដែលមានអក្សរ «S» ចោលហើយមែនទេ?

ពាក់ព័ន្ធនឹងសំណួរនេះគឺពុំទាន់មានចម្លើយនោះទេ ប៉ុន្តែយើងអាចទៅមើលការវិវត្តន៍ និងការលក់ iPhone សម្រាប់ ម៉ូដែលថ្មីៗដូចខាងក្រោម៖

តើ iPhone ដែលមានអក្សរ «S» ជាផលិតផលមួយដែលល្អសម្រាប់ Apple ក្នុងការវាយលុកទីផ្សារមែនទេ?

iPhone ដែលមានអក្សរ «S» គឺវាមិនមែនជា iPhone ដែលល្អបំផុតសម្រាប់ Apple និងសម្រាប់អ្នកប្រើ ប្រាស់ទូទៅ នោះទេ វាគ្រាន់តែជាស្លាកយីហោមួយដែល Apple បង្កើតឡើងសម្រាប់ តំណាងឱ្យ ផលិតផលខ្លួនប៉ុណ្ណោះ។ បើយើងធៀប iPhone 3GS រហូតមកដល់ iPhone XS ទៅនឹង ស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃទៀតគឺ វាមិនមានអ្វីដែលអស្ចារ្យជាងគេនោះទេ។

ការបំបាត់អក្សរ «S» ចេញពី iPhone អាចនិយាយបានថាវាជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ផងដែរ ព្រោះថា Apple បានប្រើអក្សរ «S» ជាយីហោសម្រាប់ iPhone អស់រយៈពេល ១០ឆ្នាំ និងបានលុបបំបាត់វាទៅវិញ
ដោយគ្មានហេតុផល។

ចាប់តាំងពីឆ្នាំ ២០១៥មក (iPhone 6/6Plus) លោក Tim Cook បានចាប់ផ្ដើមកែប្រែប្រវត្តិសាស្ត្របន្តិច ដោយបានប្រកាសបង្ហាញ iPhone ជំនាន់ថ្មីរហូតដល់ ៣ម៉ូដែល ប៉ុន្តែនៅរក្សាអក្សរ «S» ដដែល។

តើ iPhone 13 គឺជា iPhone 12S មែនទេ?

iPhone ដែលភ្ជាប់មកជាមួយនូវអក្សរ «S» ត្រូវបានលុបបំបាត់មែន ប៉ុន្តែមនុស្សគ្រប់គ្នានៅតែមានអារម្មណ៍ថា Apple មិនបានលុបវាចោលឡើយ ដោយគ្រាន់តែផ្លាស់ប្ដូរឈ្មោះរបស់វាប៉ុណ្ណោះ។ ជាក់ស្ដែងដូចជា iPhone 13 វាមិនមានអ្វីដែល ខុសប្លែកពី iPhone 12 ប៉ុន្មានឡើយ ដែលជាហេតុធ្វើឱ្យមហាជន និងអ្នកគាំទ្រ iPhone នៅតែមានអារម្មណ៍ថា «S» គឺស្ថិតនៅជាមួយ iPhone រហូត។

គួរបញ្ជាក់ផងដែរថា បើទោះបីជា Apple បានដាក់ឈ្មោះ iPhone អ្វីក៏ដោយ ក៏អតិថិជន និងប្រជាប្រិយភាព របស់ iPhone មិនបានប្រួលប្រែលឡើយ ព្រោះថា Apple បានបានសាងកេរ្តិ៍ឈ្មោះ iPhone ជាស្មាតហ្វូនដ៏កំពូលរួចទៅហើយ។ អ្វីដែលអតិថិជនតែងតាំងទិញ និងចង់ប្រើប្រាស់ iPhone នោះគឺទំនុកចិត្តទៅលើ គុណភាព និងកេរ្តិ៍ឈ្មោះ៕