(ព្រះសីហនុ)៖ ការចាក់បេតុងពីចំហៀងចុងក្រោយដំណាក់កាលទី២ នៃគម្រោងព្រីនឆ្នេរសមុទ្រមាស ដែលជាគម្រោងប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់ និងការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីធានាបានគុណភាពផលិតផល និងល្បឿននៃការ សាងសង់របស់ក្រុមហ៊ុនខេមបូឌាព្រីនស៍ហ័នយូរៀលអ៊ីស្ទេតគ្រុប ខូអិលធីឌី បានបញ្ចប់ជាផ្លូវការហើយ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១កន្លងមកនេះ។

បន្ទប់គំរូជាក់ស្តែង នៃគម្រោងព្រីនឆ្នេរសមុទ្រមាសនេះ អាចធានាបានទេសភាពសមុទ្រយ៉ាងស្រស់ស្អាត ដោយមិនមានអគារណាបាំងឡើយ ហើយបន្ទប់ខ្លះអាចមើលឃើញទេសភាពសមុទ្រដល់ទៅ ២៧០ដឺក្រេ ដែលជាខុនដូរដំបូងបង្អស់អាចមើលឃើញទេសភាពសមុទ្រ សាកសមនឹងឈ្មោះ ព្រីនឆ្នេរសមុទ្រមាសដែលជាគម្រោង គោលរបស់ទីក្រុងព្រះសីហនុ មិនត្រឹមតែមានទេសភាពមាត់សមុទ្រដំបូងគេនោះទេ ថែមទាំងបានសាងសង់ផ្សារទំនើបរួមបញ្ចូលគ្នាមុនគេបង្អស់នៅខេត្តព្រះសីហនុ។

នៅក្នុងផ្សារទំនើប Prince Mall ព្រះសីហនុ មានហាងទំនើបៗជាច្រើនដែលសុទ្ធសឹងតែជាម៉ាកល្បីៗទូទាំងពិភពលោកដូចជា Starbucks KFC Adidas Nike ហាងលក់ទំនិញល្អៗ ភោជនីយដ្ឋានទាន់សម័យ ហាងអាហារ និងហាងលក់ទំនិញដែលមានស្លាកយីហោអន្តរជាតិដទៃទៀត បានប្រមូលផ្តុំនៅផ្សារទំនើបមួយនេះ។

ក្នុងនោះកាលពីពេលថ្មីមកនេះផ្សារទំនើបមួយនេះ ក៏បានប្រារព្ធកម្មវិធីគំរប់ខួបមួយឆ្នាំ ក្នុងកម្មវិធីនេះមាន ហាងជាច្រើនធ្វើការបញ្ចុះតម្លៃយ៉ាងច្រើនសន្ទឹកសន្ធាប់ និងការតុបតែងតាំងបង្ហាញនំខេក ដើម្បីអបអរសាទរខួបមួយឆ្នាំក៏ដូចជា កន្លែងថតរូបរបស់អតិថិជនទាំងអស់ទុកជាអនុស្សាវរីយ៍ផងដែរ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុនខេមបូឌា ព្រីនស៍ហ័នយូ រៀលអ៊ីស្ទេតគ្រុប ខូអិលធីឌី ជាបុត្រសម្ព័ន្ធរបស់ព្រីនស៍ហូលឌីងគ្រុប ដែលជាក្រុមហ៊ុនវិនិយោគអន្តរជាតិចំរុះ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា ហើយមានអាជីវកម្មទូទាំងពិភពលោក ដោយមានវិសាលភាពអាជីវកម្មគ្របដណ្តប់លើការអភិវឌ្ឍអចលនទ្រព្យ ប្រតិបត្តិការអចលនទ្រព្យ ពាណិជ្ជកម្ម សណ្ឋាគារលំដាប់ខ្ពស់ ធនាគារ និងវិស័យជាច្រើនទៀតប្រកបដោយភាពរឹងមាំ និងមានទស្សនវិស័យអភិវឌ្ឍន៍ទូលំទូលាយ៕