(ក្រុងអាយរេស)៖ Lionel Messi បានក្លាយជាអ្នកស៊ុត ៨០គ្រាប់ដំបូងគេនៅតំបន់អាមេរិកខាងត្បូង ជាមួយក្រុមជម្រើសជាតិពពកសអាហ្សង់ទីន ក្រោយបំបាក់ក្រុមអ៊ុយរូហ្គាល ៣-០ ក្នុងជំនួបទី១០ វគ្គជម្រុះពាន FIFA World Cup Qatar 2022 ប្រចាំតំបន់អាមេរិកឡាទីនដែលខ្សែប្រយុទ្ធ Messi ធ្វើបាននៅនាទី៣៨ តង់ទី១ នៃការប្រកួត។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

ក្នុងចំណោម ១៥៥ប្រកួត ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Messi បានស៊ុតបាល់ទី ៨០របស់ខ្លួននៅនាទី៣៦ ដោយបច្ចេកទេសទាត់បំប៉ោងឲ្យមិត្តរួមក្រុមពីចំងាយ ដែលធ្វើឲ្យអ្នកចាំទីមិនអាចចាប់បាល់បាន ខណៈនេះជាការស៊ុតបាន ៨០គ្រាប់ជាមួយជម្រើសជាតិនៃកីឡាករតំបន់អាមេរិកខាងត្បូង វ៉ាដាច់កំណត់ត្រារបស់អតីតវីរៈបុរសប្រេស៊ីល Pele ដែលរកបាន ៧៧គ្រាប់ តែបច្ចុប្បន្ន Neymar រកបាន ៦៩គ្រាប់បណ្តោះអាសន្ន។

តាមរយៈជ័យជម្នះនេះ ក្រុមអាហ្សង់ទីនរក្សាប្រវត្តិលេងមិនទាន់ចាញ់នោះទេសម្រាប់ ២៤ប្រកួតចុងក្រោយ ហើយកំពុងដាក់សម្ពាធលើក្រុមសាំបាប្រេស៊ីល ក្នុងការប្រជែងវគ្គជម្រុះពាន World Cup 2022 តំបន់អាមេរិកខាងត្បូង ដែលប្រេស៊ីលមាន ២៨ពិន្ទុ ក្រោយស្មើជាមួយក្រុមកូឡុំប៊ី ដោយគ្មានគ្រាប់ស៊ុតសំណាញ់ទីរៀងខ្លួន នៅពេល Messi, Rodrigo de Paul និង Lautaro Martinez ជាអ្នកស៊ុត ៣-០ ជួយអាហ្សង់ទីន រកបាន ២២ពិន្ទុបណ្តោះអាសន្ន៕