(ភ្នំពេញ)៖ ផ្សារទំនើប សូរិយា សេនធ័រ ភ័នធ៍ និងផ្សារទំនើប រតនាផ្លាហ្សា ព្រមទាំងក្រុមហ៊ុន ធី អិល អិចប្រេស នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងផ្តល់សេវាដឹកជញ្ជូនប្រកបដោយទំនុកចិត្ត និងភាពងាយស្រួល ជូនអាជីវករលក់ដូរទាំងអស់ ដែលកំពុងប្រកបរបរអាជីវកម្ម នៅផ្សារទំនើបទាំងពីរនេះ។

ផ្សារទំនើប សូរិយា សេនធ័រ ភ័នធ៍ និងផ្សារទំនើប រតនាផ្លាហ្សា ជាជំរើសនៃផ្សារទំនើបដ៏ល្អ សម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរ ជាមួយនឹងការបម្រើសេវាកម្ម ពោពេញដោយស្នាមញញឹម, ការយកចិត្តទុកដាក់ និងភាពកក់ក្ដៅដល់អតិថិជន មិនតែប៉ុណ្ណោះបានធ្វើការច្របាច់បញ្ចូលគ្នា នូវការលក់ទំនិញតាមហាងក្នុងផ្សារទំនើប និងការបញ្ជារទិញតាមប្រព័ន្ធអនឡាញ ដោយមានការសហការជាមួយក្រុមហ៊ុនដៃគូរដឹកជញ្ជូនគឺក្រុមហ៊ុន ធី អិល អិចប្រេស ដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីដ៏ល្អបំផុត ក្នុងការទិញទំនិញ ដែលមានគុណភាព និងតម្លៃសមរម្យ ជាមួយនឹងការដឹកជញ្ជូនរហ័សទាន់ចិត្ត និងដោយសុវត្ថិភាព។

ការសហការនេះនឹងផ្តល់ជូនកាន់តែប្រសើរ និងងាយស្រួល សម្រាប់អាជីវករលក់ដូរ និងអតិថិជនកម្មង់ ប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត។

ផ្អែកលើអនុស្សរណៈយោគយល់គ្នានេះក្រុមហ៊ុន ធី អិល អិចប្រេស ជាក្រុមហ៊ុនខ្មែរប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់បទពិសោធន៍ដឹកជញ្ជូនល្អ និងរហ័សទាន់ចិត្ត ជូនដៃគូសហការដោយការទទួលខុសត្រូវខ្ពស់ ចំពោះការទទួល ការចែកបញ្ញើ ការពិនិត្យ និងការវិចខ្ចប់ទំនិញ។

លើសពីនេះដៃគូសហការ នឹងទទួលបានអត្ថប្រយោជន៍ពិសេសដូចជា៖

* ការតាមដានទំនិញលើទូរសព្ទដៃ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

* ការទទួលបានរបាយការណ៍បញ្ញើ ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ តាមរយៈប្រព័ន្ធគ្រប់គ្រងទំនិញទំនើប។

* ការបង់ប្រាក់ដែលមានភាពបត់បែនដូចជា ការបង់ប្រាក់មុន ការប្រមូលថ្លៃដឹកជញ្ជូន និងការប្រមូលថ្លៃទំនិញពីអតិថិជន។

* ការដឹកជញ្ជូនបញ្ញើរហ័ស ក្នុងក្រុងភ្នំពេញ និងគ្រប់ខេត្ត-ក្រុងនៃប្រទេសកម្ពុជា។

បន្ថែមពីសេវាបញ្ញើរហ័សទូទាំង២៥រាជធានី-ខេត្ត ក្រុមហ៊ុន ធី អិល ផ្តល់សេវាដឹកទំនិញតូច-ធំ គ្រប់ប្រភេទពីចិន មកកាន់ប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែងសេវាបញ្ញើពីប្រទេសចិនអាចជួយឲ្យអតិថិជន ពិសេសអាជីវករ ទិញទំនិញគ្រប់ប្រភេទ ក្នុងតម្លៃទាប ពីប្រទេសចិនដោយខ្លួនឯង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយអ្វីដែលកាន់តែពិសេសនោះគឺ ទំនិញរបស់អតិថិជន នឹងត្រូវបានដឹកជញ្ជូន ដល់ទីតាំងផ្ទាល់ក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា ផ្សារទំនើប សូរិយា សេនធ័រ ភ័នធ៍ ជាមួយផ្សារទំនើប រតនាផ្លាហ្សា និងក្រុមហ៊ុន ធី អិល អិចប្រេស បានប្ដេជ្ញាចិត្តរួមដំណើរជាមួយគ្នា ប្រកបដោយមោទនភាព ដើម្បីបន្តផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ និងសេវាដឹកបញ្ញើ ដែលឈានមុខគេ និងមានភាពងាយស្រួលបំផុត។

កាន់តែពិសេសទៀតនោះ មានកម្មវិធីប្រម៉ូសិនពិសេសៗជាច្រើនចំពោះអតិថិជន សម្រាប់ការបញ្ជាទិញតាមរយៈ សូរិយា អ៉ីសបភីង និង រតនាផ្លាហ្សា អ៉ីសបភីង ជាមួយនឹងការដឹកជញ្ញូនរហ័សទាន់ចិត្ត។

សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ សហការរីតាមរយៈទូរស័ព្ទលេខ៖ 010511511 / 061511511
https://wa.me/85510511511
https://wa.me/85561511511
www.tlairexpress.com ឬអាសយដ្ឋាន៖ ផ្ទះលេខ ៣៦៥ ផ្លូវ ២៧១ ភូមិ ៣ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ៕