(ម៉ានឆេស្ទឺរ)៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស និងក្លិប Manchester United កីឡាករ Marcus Rashford បានលើកឡើងថា លោកមិនដែលជួបប្រទះនូវការគាំទ្រ ដែលលោកទទួលបានពីអ្នកគាំទ្រ បន្ទាប់ពីលោកជាគោលដៅ នៃការរំលោភបំពានប្រកាន់ពូជសាសន៍ បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទី មិនចូលទីរបស់លោក នៅវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប (European Championship) កាលពីខែកក្កដា, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។

ការស៊ុតបាល់ប៉េណាល់ទីមិនចូលទី របស់កីឡាករ Rashford ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រតទល់នឹងក្រុមអ៊ីតាលីនោះ បានធ្វើឲ្យអង់គ្លេសបាត់បង់តំណែងជើងឯក នៅឯពហុកីឡដ្ឋាន Wembley។

កីឡាករវ័យក្មេង ដែលជាមិត្តរួមក្រុម វ័យ២៣ឆ្នាំ គឺកីឡាករ Jadon Sancho និងកីឡាករ Bukayo Saka ក៏ជាគោលដៅ បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទី មិនចូលទីរបស់ពួកគេ។

ផ្ទាំងគំនូរមួយរបស់កីឡាករ Rashford នៅទីក្រុង Manchester គូសបំផ្លាញ ប៉ុន្តែសហគមន៍បានរួមគ្នា និងបានបន្សល់ទុកនូវសារគាំទ្រ នៅពីលើផ្ទាំងគំនូរដែលត្រូវបានបំផ្លាញ ហើយកីឡាករបានលើកឡើងថា វាគឺជា «ពេលវេលាដ៏ពិសេសមួយ»។

Rashford បានប្រាប់ BBC ថា «វាពិតជាល្អ ដែលមានការគាំទ្រ ពីមនុស្សប្រភេទផ្សេងៗគ្នា។ វាប្រហែលជាអ្វី ដែលខ្ញុំមិនធ្លាប់ជួបប្រទះពីមុនមក»។

គួរបញ្ជាក់ថា កីឡាករ Rashford ត្រូវបានអវត្តមានពីការប្រកួត ចាប់តាំងពីការវះកាត់របួសស្មា ដែលលោកបាននិយាយថា លោកមានរបួសតាំងពីខែកញ្ញាឆ្នាំមុន ប៉ុន្តែលោកកំពុងត្រលប់មកវិញ បន្ទាប់ពីត្រលប់មកហ្វឹកហាត់ពេញលេញវិញ៕