(អាមេរិក)៖ ស្របពេលដែលវត្តមាន iPhone 13 កំពុងតែចាយចាយពាសពេញពិភពលោកនោះ នៅពេលនេះព័ត៌មាន ពាក់ព័ន្ធនឹង iPhone SE ជំនាន់ថ្មីក៏កាន់តែបែកធ្លាយព្រោងព្រាតផងដែរ ដោយព័ត៌មានចុងក្រោយបានបង្ហាញថា iPhone SE ជំនាន់ទី៣ នឹងបង្ហាញខ្លួននៅឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

យោងតាមប្រភពព័ត៌មានដែលទទួលបានពីប្រទេសចិន និងជប៉ុនបានបង្ហាញឱ្យដឹងថា iPhone SE ជំនាន់ថ្មីគឺមានឈ្មោះថា «iPhone SE 3» ដោយក្រុមហ៊ុន Apple នឹងប្រកាសបង្ហាញនៅនិទាឃរដូវឆ្នាំ២០២២ (អំឡុងត្រីមាសទី២) ជាមួយនឹងរូបរាងថ្មី ពោលគឺជា iPhone កូនកាត់រវាង iPhone 8 និង iPhone 13។

iPhone SE 3 គឺត្រូវបាន Apple រចនាឡើងមានរូបរាង និងទម្រង់ដូចគ្នាទៅនឹង iPhone 8 ប៉ុន្តែប្រើប្រាស់នូវបច្ចេកវិទ្យា និងសមត្ថភាព ដូចគ្នា ទៅនឹង iPhone 13 ប៉ុន្តែមានសមត្ថភាពពេញលេចដូច iPhone 13 ទាំងស្រុងនោះទេ។

សារព័ត៌មានជប៉ុន Mac Otakara បានចេញផ្សាយថា ក្រុមហ៊ុន Apple នឹងចាប់ផ្ដើមផលិត iPhone SE 3 នៅខែធ្នូ ឆ្នាំ២០២១ ដើម្បីត្រៀ ម ទុក លក់នៅត្រីមាសទី២ ឆ្នាំ២០២២ ដោយរំពឹងថានឹងទទួលបានការគាំទ្រច្រើនជាង iPhone SE ជំនាន់មុនៗ៕