(ភ្នំពេញ)៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា បានចេញផ្សព្វផ្សាយមាតិកា វីដេអូអប់រំជាវីដេអូភាគ ដែលមានចំណងជើងថា «មាគ៌ាព្រះធម៌» បានជំរុញនិងផ្សព្វផ្សាយអំពើល្អទៅដល់សាធារណជន និងទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកទស្សនាជាច្រើននាក់។

«មាគ៌ាព្រះធម៌» ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងគោលបំណងផ្ដល់ការកម្សាន្តដល់ប្រជាជនកម្ពុជាក៏ដូចជាបំផុស ទឹកចិត្តពួកគេឲ្យយល់អំពីអំពើល្អ គុណតម្លៃ និងវិធីដែលព្រះពុទ្ធបានបង្រៀន។ មាតិកាវីដេអូនេះបានចេញផ្សាយបន្ទាប់ ពីការទទួលបានជោគជ័យដ៏គួរឲ្យចាប់អារម្មណ៍ នៃមាតិកាវីដេអូគំនូរជីវចលក្រោមចំណងជើងថា «ក្រដាស ស» ដែលមានអ្នកទស្សនាយ៉ាងច្រើនក្រៃលែង នៅលើទំព័រអ្នកគាំទ្រហ្វេសប៊ុក និងយូធូប របស់មិត្តហ្វូន។ នេះបើយោងតាមការឲ្យដឹងរបស់លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន។

លោក ឌិនថន បានបន្តថា រឿងនិទានទាំងឡាយនៅក្នុងវីដេអូភាគ «មាគ៌ាព្រះធម៌» ផ្អែកតាមប្រវត្តិរឿងរ៉ាវនានារបស់ព្រះពុទ្ធ ដែលតំណាងឲ្យសាសនាជាតិរបស់ ព្រះរាជាណាចក្រកម្ពុជា។ មាតិកាវីដេអូនេះធ្វើឲ្យដំណើររឿងរបស់ព្រះពុទ្ធមានជីវិតរស់រវើកឡើងវិញ និងបំផុសគោលគំនិតនៃការសាងអំពើល្អ នៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូប។

ភាគទីមួយនៃវីដេអូ «មាគ៌ាព្រះធម៌» បានចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ដែលមានរយៈពេលជាងមួយឆ្នាំ។ គិតមកពេលនេះ មាគ៌ាព្រះធម៌ចេញផ្សាយបាន ៥៩ភាគហើយ ដោយផ្សាយមួយភាគក្នុងមួយសប្ដាហ៍ ហើយមានចំនួននៃការទស្សនាសរុបនៅលើយូធូបជិត ២០លានដងហើយ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ វីដេអូភាគ «មាគ៌ាព្រះធម៌» បានទទួលចំណាប់អារម្មណ៍វិជ្ជមានច្រើនពីសំណាក់អ្នកទស្សនា ដោយមានភាគមួយ មានចំណងជើងថា «ព្រះបាទពិម្ពិសារនិងញាតិ» បានចេញផ្សាយ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ មានចំនួនអ្នកទស្សនាជិត ១៨០,០០០ដង នៅលើយូធូប ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ទស្សនានៅទីនេះ https://youtu.be/5d4xvumcIUs

យោងតាមក្រុមហ៊ុនមិត្តហ្វូន បណ្ដាញសង្គមរបស់ក្រុមហ៊ុន ដែលរួមមានទំព័រហ្វេសប៊ុក និងយូធូប ទទួលបានអ្នកគាំទ្រយ៉ាងច្រើនគួរឲ្យកត់សម្គាល់បន្ទាប់ពីការ ចេញផ្សាយមាតិកាវីដេអូភាគអប់រំទាំងនេះ ។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ចំនួនអ្នក subscribe យូធូបរបស់មិត្តហ្វូន បានកើនឡើងដល់ជិត ៨សែននាក់ និងចំនួនអ្នកគាំទ្រ ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនវិញ បានកើនឡើងដល់ ៤.៥លាននាក់។

ក្រុមហ៊ុនមិត្តហ្វូនបានបង្កើត និងផ្សព្វផ្សាយមាតិកាយ៉ាងច្រើនសម្បូរបែបដោយមិនគិតប្រាក់ ដើម្បីបម្រើដល់ការកម្សាន្តរបស់សាធារណជន ដូចជា វីដេអូគំនូរជីវចល «ក្រដាសស», វីដេអូគំនូរជីវចល «មាគ៌ាព្រះធម៌», កម្រងភាពយន្តខ្លីបែបអប់រំ «គ្រាប់ពូជជីវិត», កម្មវិធីកំប្លែង «ទឹកគ្រឿង TV», កម្មវិធីប្រកួត Fun Fun, វីដេអូផ្សព្វផ្សាយ ពីអេកូទេសចរណ៍ និងមាតិកាវីដេអូកម្សាន្តជាច្រើនទៀត នៅលើបណ្ដាញសង្គម TikTok ជាដើម ។

សូមបញ្ជាក់ថា ក្រុមហ៊ុន មិត្តហ្វូន មានវត្តមាននៅកម្ពុជាជាង ១២ឆ្នាំហើយ និងកំពុងបម្រើសេវាដល់អតិថិជនជាង ៩លាននាក់ ជាមួយនឹងហេដ្ឋារចនា សម្ព័ន្ធបណ្តាញ ទូរគមនាគមន៍ដ៏ធំនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនក៏កំពុងផ្ដោតសំខាន់ទៅលើការផ្ដល់នូវប្រព័ន្ធឌីជីថលកាន់តែច្រើនថែមទៀត ដូចជា eMoney សម្រាប់ការទូទាត់ប្រាក់តាមឌីជីថល, CamID ជាមជ្ឈមណ្ឌលឌីជីថលសម្រាប់ការកម្សាន្តដ៏សម្បូរបែប, សេវា SelfCare, ប្រព័ន្ធ SIS សម្រាប់ការគ្រប់គ្រងសាលារៀន និងកម្មវិធីជាច្រើនផ្សេងទៀត៕