(ភ្នំពេញ)៖ ហូមអហ្វីស គឺជាប្រភេទផ្ទះអាជីវកម្មស្ថិតនៅលើវិថី The Natural Boulevard ដែលជាផ្លូវមេ និងមានទំហំធំរហូតដល់ ៣០ម៉ែត្រ នៅគម្រោង ដឹណេតឆឺរ៉ល របស់បុរី ហ្គោលដេន ផាក។ ដោយស្ថិតក្នុងតំបន់ពាណិជ្ជកម្មរបស់គម្រោង ហូមអហ្វីស ត្រូវបានសាងសង់ឡើងក្នុងទំហំ 4.5m x 18m នៅលើទំហំដី 4.5m x 26m មានកន្លែងប្រកបអាជីវកម្ម១ មានបន្ទប់គេងចំនួន៣ បន្ទប់ធ្វើការ១ និង បន្ទប់ទឹកចំនួន៥ ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងឥតខ្ចោះសម្រាប់ការរស់នៅ និង ប្រកបអាជីវកម្ម ក្នុងនោះលោកអ្នកអាចបើកជា ហាងទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ ការិយាល័យ សាលារៀន ធនាគារ គ្លីនិកផ្សេងៗ។

ផ្ទះអាជីវកម្មប្រភេទនេះ មានកម្ពស់រហូតដល់៣ ជាន់កន្លះ មានបន្ទប់នៅជាន់ឡៅតឿ ដែលអាចអោយលោកអ្នកប្រើជាបន្ទប់ការិយាល័យផ្ទាល់ខ្លួន ឬតាមសេចក្ដីត្រូវការរបស់លោកអ្នកដើម្បីឲ្យការប្រកបអាជីវកម្មកាន់តែមានដំណើរការរលូន។

លោកអ្នកអាចរស់នៅជាមួយក្រុមគ្រួសារបានយ៉ាងមានផាសុកភាព នៅក្នុងលំនៅឋានផ្ទាល់បន្ទាប់ពីការប្រកបអាជីវកម្មដ៏មមាញឹកប្រចាំថ្ងៃ ព្រោះបន្ទប់គេងនីមួយៗ មានទំហំធំដែលលោកអ្នកអាចតុបតែងជាទូសំលៀកបំពាក់ តុសម្អាង ឬតុលំអរផ្សេងៗទៅតាមតម្រូវការ។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចចេញមកក្រៅបន្ទប់គេង ស្រូបយកខ្យល់អាកាសបរិសុទ្ធនៅលើវេរ៉ង់ដាដ៏ប្រណិតផងដែរ។ សម្រាប់ផ្ទះបាយមានបំពាក់ជូននូវទូចង្ក្រានបាយដ៏ស្រស់ស្អាត ដែលអាចឲ្យលោកអ្នកចម្អិន និង ទទួលទានអាហារប្រកបដោយសុភមង្គលជាមួយក្រុមគ្រួសារក្រោយពីសម្រាកពីការប្រកបអាជីវកម្ម។

បន្ទប់ទឹក គឺជាផ្នែកមួយដ៏សំខាន់ដែលផ្ដល់ផាសុកភាពដល់សមាជិកគ្រួសារ ដែលក្នុងនោះមានបន្ទប់ទឹកជាន់ផ្ទាល់ដីសម្រាប់ភ្ញៀវ ដែលអញ្ជើញមកក្នុងហាងរបស់លោកអ្នក និងបន្ទប់ទឹកនៅតាមបន្ទប់គេងរបស់សមាជិកគ្រួសារនីមួយៗផងដែរ។ បន្ទប់ទឹកសុទ្ធសឹងតែមានទំហំធំទូលាយបំពាក់ដោយសំភារៈទំនើប និងទាន់សម័យ។

ហូមអហ្វីស បានផ្ដល់ជូនទីធ្លា Terrace នៅជាន់ទី៣ ខាងក្រោយសម្រាប់បំពេញតម្រូវការប្រើប្រាស់របស់លោកអ្នកផ្សេងៗ។ ស្ថិតនៅលើផ្លូវ 30m មានចិញ្ជើមផ្លូវធំទូលាយរហូតដល់ 6m ហើយខាងក្រោយផ្ទះនៅសល់ 2m ដែលលោកអ្នកអាចច្នៃជាទីធ្លាប្រើប្រាស់ទៅតាមចំណង់ចំណូលចិត្ត ដោយងាយស្រួលទាំងក្នុងការរស់នៅ និង ការប្រកបអាជីវកម្ម៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយ: លេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998 ឬតាមរយ:ប្រព័ន្ធអនឡាញ៖

* ហ្វេសបុកផេក: https://m.facebook.com/boreygoldenpark/
* តេឡេក្រាម: https://t.me/boreygoldenpark
* អ៉ីនស្ដាក្រាម: https://instagram.com
* ទីតាំងគម្រោងដឹណេតឆឺរ៉ល: http://bit.ly/BoreyGoldenParkTheNatural
* វីដេអូហូមអហ្វីសៈ https://bit.ly/HomeOfficeVDO