(ភ្នំពេញ)៖ រកឃើញអតិថិជនមហាសំណាងចំនួន ២រូបបន្ថែមទៀត ដែលមកពីខេត្តកណ្ដាល និងខេត្តកំពត ដែលមានសំណាងឈ្នះរង្វាន់ទឹកប្រាក់ម្នាក់ៗ ចំនួន ១ម៉ឺនដុល្លារ ជាលុយសុទ្ធ សរុបចំនួន ២ម៉ឺនដុល្លារ ពីកម្មវិធី «ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ» ពី Cellcard ។

អតិថិជនមហាសំណាងទី១ បានទៅលើលោក ហេង ឃាង បុគ្គលិកក្រុមហ៊ុនមួយ រស់នៅភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឈ្នះរង្វាន់កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ។

អតិថិជនមហាសំនាងទី២ បានទៅលើលោក ហ៊ុន វណ្ណៈ មុខរបរជាអាជីវករ រស់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងនិងខេត្តកំពត ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លារ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

អតិថិជនប្រាកដជាមានឱកាសសំណាងក្លាយជា ម្ចាស់លុយសុទ្ធទាំងនេះផងដែរ ដោយគ្រាន់តែផ្ញើសារ ឬតេទៅកាន់លេខ 8888 រួចចុចលេខ១ ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬចុចលេខ២ ដើម្បីចូលរួមលេងថ្ងៃនេះ។

ការចាប់រង្វាន់នឹងមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃ វេលាម៉ោង ៦៖៥០នាទីល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕