(ភ្នំពេញ)៖ សិស្សនិស្សិតរបស់កម្មវិធី Full Stack Developer ដំបូងគេ ក្រោមការសហការរវាងសែលកាត និង SabaiCode បានបញ្ចប់ដោយជោគជ័យសំរាប់វគ្គ Module1 នៃកម្មវិធីសិក្សារយៈពេល១២ខែ ដោយផ្តល់ឲ្យពួកគេនូវមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍គេហទំព័រ HTML CSS និង Javascript។

ចាប់ពី Module 2 និស្សិតត្រូវបានបែងចែកជា៤ក្រុម ដោយក្រុមនីមួយៗ មានភារកិច្ចបង្កើតគម្រោងដែលពួកគេជ្រើសរើស។ បន្ទាប់មកក្រុមទាំងនោះ នឹងធ្វើការ លើគម្រោងដែលពួកគេពេញចិត្តរហូត ដល់ចប់កម្មវិធីដោយមានបំណងអភិវឌ្ឍន៍ គម្រោងរបស់ពួកគេទៅជាកម្មវិធី ដែលអាចធ្វើពាណិជ្ជកម្មបាន។

គម្រោងទាំង៤ ដែលបានស្នើ និងទទួលយក មានដូចខាងក្រោម៖

គម្រោងទី១៖ Damnak គឺជាទីផ្សារជួលអចលនទ្រព្យ ដែលផ្តោតលើនិស្សិតមហាវិទ្យាល័យ និងពលករចំណាកស្រុក ដែលផ្លាស់ពីខេត្តមកភ្នំពេញ ឬទីក្រុងសំខាន់ៗដទៃទៀត ហើយកំពុងស្វែងរកកន្លែងស្នាក់នៅ រយៈពេលវែងដែលមានតម្លៃសមរម្យ។

គម្រោងទី២៖ Place ជាវេទិកាទេសចរណ៍ ក្នុងតំបន់ផ្តោតលើអ្នកទេសចរក្នុងស្រុក ដែលកំពុងស្វែងរកដំណើរកម្សាន្តចុងសប្តាហ៍រហ័ស ពាក្យស្នើសុំនេះ នឹងរួមបញ្ចូលការស្នាក់នៅ ការទាក់ទាញអនុសាសន៍ និងដំបូន្មាន ក៏ដូចជារបៀបរក្សាសុវត្ថិភាពពេលធ្វើដំណើរ។

គម្រោងទី៣៖ Online Bookstore ជាទីផ្សារអនឡាញ សម្រាប់សៀវភៅសិក្សា ដែលមានគោលបំណងផ្តល់ជូនសិស្សានុសិស្ស នូវលទ្ធភាពទទួលបានសៀវភៅសិក្សា ក៏ដូចជាកាត់បន្ថយការខ្ជះខ្ជាយ តាមរយៈការផ្តល់សៀវភៅដែលប្រើប្រាស់រួច វេទិកានេះនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់បរិច្ចាគជួល ឬធ្វើពាណិជ្ជកម្មសៀវភៅសិក្សា។

គម្រោងទី៤៖ Smart Load ជាកម្មវិធីដែលប្រមូល និងរក្សាទុកទិន្នន័យ តាមរយៈបណ្តាញសង្គមដោយមានបំណងគាំទ្រ អ្នកលក់តាមអ៊ិនធរណេត ជាមួយនឹងឧបករណ៍ដែលអនុញ្ញាត ឲ្យពួកគេឈានដល់ទស្សនិកជនគោលដៅ របស់ពួកគេយ៉ាងងាយស្រួល។

នាយកប្រតិបត្តិក្រុមហ៊ុន សែល កាត លោក Simon Perkins បានថ្លែងថា យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះគម្រោងដែលក្រុមបានជ្រើសរើស និងកំពុងធ្វើការ។ ទាំងនេះ គឺជាគម្រោងពិសេស និងយល់ដឹងពីសង្គម ដែលអាចធ្វើឲ្យមានផលប៉ះពាល់ពិតប្រាកដ។

លោកបន្ដថា វាជាមោទនភាពរបស់ពួកយើង ក្នុងការឧបត្ថម្ភដល់ប្អូនៗនិស្សិត ដែលមើលឃើញបច្ចេកវិទ្យាតាមវិធី ដែលយើងធ្វើ ដើម្បីធ្វើឲ្យអ្វីៗកាន់តែប្រសើរឡើង។
យើងទន្ទឹងរង់ចាំ មើលការរីកចម្រើនរបស់ពួកគាត់ និងរង់ចាំមើលអំពីគម្រោងដែលជាចំណង់ចំណូលចិត្ត របស់ពួកគាត់ទទួលបានផ្លែផ្កា នាពេលខាងមុខនេះ។

លោក Simon បន្ថែមថា «ក្នុងនាមជាក្រុមហ៊ុនប្រតិបត្តិករគ្រប់គ្រង ដោយជនជាតិខ្មែរតែមួយគត់ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រោមចក្ខុវិស័យ របស់ជាអគ្គនាយកក្រុមហ៊ុន អ្នកឧកញ៉ា គិត ម៉េង យើងជឿជាក់ថា ការជួយលើកស្ទួយដល់យុវជនកម្ពុជា និងរៀបចំពួកគេសម្រាប់អនាគតឌីជីថល»

ដោយឡែក លោក ឡេង ពិសិដ្ឋ ស្ថាបនិក SabaiCode សិក្ខាសាលា Bootcamp បានប្រព្រឹត្តទៅដោយរលូន ទោះបីជាមានការរីរាលដាលពីកូវីដ១៩ ក៏ដោយ និស្សិតម្នាក់ៗ បានបង្កើតនូវគំនិតគួរឲ្យចាប់អារម្មណ៍មួយ ហើយបានបោះឆ្នោតគាំទ្រ គម្រោងកំពូលៗ។

លោក ឡេង ពិសិដ្ឋ បន្ដថា គំនិតទាំងអស់ កើតចេញពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ ដែលពួកគេចង់ដោះស្រាយ និងសម្រាប់អ្នកដទៃផងដែរ។ យើងមានមោទនភាព និងរំភើបចំពោះដំណើរ របស់ពួកគេ៕