(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានចូលរួមក្នុងកិច្ចប្រជុំ និងចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។

គោលបំណងសំខាន់នៃសកម្មភាពនេះ គឺដើម្បីត្រួតពិនិត្យ និងផ្តល់យោបល់បច្ចេកទេសមួយចំនួនសម្រួលកិច្ចការងារឱ្យមានភាពរលូនទទួលបានប្រសិទ្ធភាព និងនិរន្តរភាព។

នាឱកាសនោះ ឯកឧត្តមអគ្គនាយក ក៏បានណែនាំថ្នាក់ដឹកនាំគ្រប់នាយកដ្ឋានគួរប្រើយន្តការមួយដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពការងារឱ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសធ្វើការផ្លាស់ប្ដូរយោបល់ក្នុងការអនុវត្តកិច្ចការងារក្នុងជំហានបន្តបន្ទាប់ទៀតឱ្យកាន់តែប្រសើរ៕