(ភ្នំពេញ)៖ ក្នុងសប្តាហ៍នេះ ក្រុមហ៊ុនខារ៉ាបាវ បានប្រគល់ទឹកប្រាក់ ១០០លានរៀល ដល់អ្នកឈ្នះពីរនាក់ទៀតហើយ ដែលទីមួយឈ្មោះលឹម សីលា និងទីពីរ ឈ្មោះប៉ុល សំណាង ហើយអ្នកទាំងពីររស់នៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

អ្នកទាំងពីរបានសម្តែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំង ចំពោះប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ព្រោះបច្ចុប្បន្នកំពុងតែជួបនឹងបញ្ហាខ្វះខាត និងជំពាក់លុយគេច្រើនទៀត។ ពួកគាត់បន្តថា ទឹកប្រាក់ដែលពួកគាត់ទទួលបាននេះ នឹងយកទៅសងគេ ហើយសល់ប៉ុន្មានទុកធ្វើដើមរកស៉ីបុកអណ្តូងបន្តទៀត ដើម្បីចិញ្ចឹមគ្រួសារ។

ដោយទឹកមុខញញឹមសប្បាយរីករាយ និងនឹកស្មានមិនដល់ ដែលធ្លាប់តែលឺ និងឃើញគេត្រូវរង្វាន់ មិនដែលត្រូវខ្លួនឯងសោះ ដល់ពេលត្រូវទើបរំភើបខ្លាំងបែបនេះ អ្នកទាំងពីរ បានថ្លែងអំណរគុណជាអនេក ចំពោះក្រុមហ៊ុនខារ៉ាបាវដែលបានផ្តល់រង្វាន់ពិតៗ និងសូមឲ្យក្រុមហ៊ុនមានអតិថិជនគាំទ្រកាន់តែច្រើនជារៀងរហូតតទៅ។

ប្រធានទីផ្សាក្រុមហ៊ុនខារ៉ាវ លោក ហ៊ុយ សុខា បានថ្លែងថា រង្វាន់ធំខារ៉ាបាវ ១០០លានរៀល និងរង្វាន់ផ្សេងៗទៀតនៅមានច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំអតិថិជនទាំងអស់ដែលនិយមគាំទ្រខារ៉ាបាវ។

លោកបានបន្ថែមថា នៅពេលដែលបងប្អូនត្រូវរង្វាន់ភ្លាមសូមទំនាក់ទំនងមកលេខលើក្រវិលភ្លាម នោះក្រុមហ៊ុននឹងរៀបចំចុះប្រគល់រង្វាន់ជូនភ្លាមៗផងដែរ មិនរង់ចាំយូរឡើយ។ លោកក៏សូមអរគុណដល់អតិថិជនខារ៉ាបាវទាំងអស់ ដែលតែងតែនិយមគាំទ្រផលិតផលខារ៉ាបាវជារៀងរហូតមក៕