(ភ្នំពេញ)៖ សហគ្រិនខ្មែរ ផ្តួចផ្តើមគំនិតនឹងរៀបចំវេទិកាពិភាក្សា ក្រោមប្រធានបទស្ដីពី «លទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់អាជីវកម្ម» ដែលកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ការចែករំលែកចំណេះដឹងទៅកាន់សហគ្រិនខ្នាតតូច មធ្យម និងធុរកិច្ចបង្កើតថ្មី ឱ្យបានជ្រាបកាន់តែច្បាស់ លើផ្នែកហិរញ្ញវត្ថុ ដោយមានការចូលរួមពី ស្ថាប័នដែលមានបទពិសោធន៍ ក្នុងវិស័យហិរញ្ញវត្ថុ។

កម្មវិធីនេះនឹងមានបទបង្ហាញ និងចែករំលែកបទពិសោធន៍ តាមការឆ្លើយតប និងបញ្ហារបស់សហគ្រិនក្នុងការទទួលហិរញ្ញប្បទាន សម្រាប់អាជីវកម្ម។ គោលដៅនៃកម្មវិធីនេះផ្តោតលើការពង្រឹងសមត្ថភាពបន្ថែម សម្រាប់សហគ្រាសខ្នាតតូច មធ្យម និងធុរកិច្ចបង្កើតថ្មីជាមួយចំណេះដឹងហិរញ្ញវត្ថុ ដើម្បីបង្កើនភាពងាយស្រួល ក្នុងការទទួលបានហិរញ្ញប្បទាន និងមួយចំនែកទៀតជាការផ្តល់ជូនជា វេទិការសម្រាប់ការពង្រីកបណ្តាញទំនាក់ទំនង ដើម្បីអាជីវកម្មតភ្ជាប់ជាមួយវិនិយោគិនមានសក្តានុពល។

អ្វីដែលសំខាន់បានអញ្ជើញវាគ្មិនមកធ្វើបទបង្ហាញដូចជា ចែករំលែកចំណេះដឹង តារយៈការឆ្លើយសំនួរគន្លឹះសំខាន់ៗ ដល់ក្រុមហ៊ុនថ្មី សហគ្រាសធុនតូច និងមធ្យម ព្រមទាំងធុរកិច្ចបង្កើតថ្មី ដើម្បីកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់អាជីវកម្មក្នុងការពន្លឿនអាជីវកម្ម។

កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រិនខ្មែរមានវាគ្មិនកិត្តិយសរួមមាន៖ លោក ហេង កូយ ប្រធានចាត់ការទូទៅសមាគមធនាគារនៅកម្ពុជា, លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិរបស់សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ វាគ្មិនក្នុងកិច្ចពិភាក្សា លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង (ខេមបូឌា) ម.ក, លោក ប៉ែន វណ្ណដារ៉ុង នាយកឥណទានធនាគារហុងលីអុង ម.ក, លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក,
លោក សយ មូល នាយកជាន់ខ្ពស់ការិយាល័យសេវាឥណទានធនាគារ អេស៊ីលីដា ម.ក, លោក ស៊ាន ធនិន អគ្គនាយកក្រុមហ៊ុនវិនិយោគ ស៊ីអ៊ីអូ ម៉ាស្ទើរក្លឹប ម.ក, អ្នកសម្របសម្រួលការពិភាក្សាអ្នកស្រី ស៊ីម សុធារី នាយកក្រុមហ៊ុន 3S Consulting Co., Ltd។

កម្មវិធីពិភាក្សាពីសហគ្រិនខ្មែរក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់អជីវកម្ម» នេះនឹងបើកឲ្យចុះឈ្មោះឥតគិតថ្លៃចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ សូមចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3imQ0zO សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតឱ្យសោះ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://bit.ly/2Y76llz ឬទាក់ទងតាមរយៈអ៉ីម៉ែល
[email protected] or [email protected] 070 788 255 / 077 725 406៕