(អាមេរិក)៖ ក្រុមហ៊ុន Apple បានប្រកាសនឹងរៀបចំមហាព្រឹត្តិការណ៍ប្រចាំឆ្នាំធំលំដាប់ទីពីរ នៅថ្ងៃទី១៨ ខែតុលាខាងមុននេះ ដោយក្នុងនោះត្រូវបានគេរំពឹងថា នឹងប្រកាសបង្ហាញ MacBook Pro និង AirPods។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍នេះ Apple ប្រហែលនឹងប្រកាសបង្ហាញ MacBook Pro អេក្រង់ ១៤ និង១៦អ៊ីង ជាមួយនឹងអេក្រង់ប្រភេទថ្មី ជាពិសេសគឺអង្គប្រតិបត្តិការជំនាន់ថ្មីរបស់ Apple តែម្ដង។

ប្រភពព័ត៌មានផ្សេងទៀតបានលើកឡើងថា Apple អាចនឹងប្រកាសបង្ហាញ Mac mini ផងដែរ ខណៈ AirPods ជំនាន់ថ្មីនៅមិនទាន់ដឹងពីព័ត៌មានលម្អិត។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone 13 និង iPad mini 6 ប៉ុន្តែថ្មីៗនេះ Apple បានកាត់បន្ថយសង្វាក់ផលិតកម្ម iPhone រហូតដល់ ១០លានគ្រឿង៕