(ភ្នំពេញ)៖ ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនទទួលបាន សិទ្ធិលក់ផលិតផល Apple ដែលមានធានាត្រឹមត្រូវស្របច្បាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការហើយនូវទូរស័ព្ទ iPhone ម៉ូដែលថ្មីរបស់ Apple គឺ iPhone 13 mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max ដែលជាទូរស័ព្ទដែលកំពុងមានការគាំទ្រច្រើនខ្លាំង ពីសំណាក់អតិថិជន ដែលនិយមប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នៅពាសពេញពិភពលោក ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ នេះតទៅ iOne បានរៀបចំផ្តល់ជូននូវទូរស័ព្ទសំរាប់អតិថិជនដែលបានធ្វើការកម្ម៉ង់ ទុកជាមុនក្នុងសប្តាហ៍មុន នៅគ្រប់សាខារបស់ iOne ទាំងអស់។

អតិថិជនដែលមានបំណងជាវទូរស័ព្ទ iPhone 13 mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max នឹងមានបំណងចង់ឃើញរូបរាងផ្ទាល់ អតិថិជនអាចអញ្ជើញទៅសាខាណាមួយរបស់ iOne ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ បញ្ជាក់គ្រប់ផលិតផល សុទ្ធតែមានធានាត្រឹមត្រូវផ្លូវការណ៍ពី Apple។

សំរាប់ព័ត៌មានលំអិត ក៏ដូចជាមើលផ្ទាល់នូវផលិតផលដាក់តាំងបង្ហាញ អតិថិជនអាចទៅកាន់សាខាទាំងពីរ របស់ iOne ដូចខាងក្រោម៖
iOne សែនសុខ៖ ជាន់ទី១ ផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី ផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ៖ 023 99 31 61

iOne សុធារស៖ ជាន់ទី១ ផ្សារទំនើបអ៊ីអនភ្នំពេញ ផ្លូវ សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ៖ 023 88 31 01