(ភ្នំពេញ)៖ ហាងភីហ្សា ប៉ា ប៉ា ចន ដែលជាម៉ាកល្បីបំផុត នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៨៤ មកម្ល៉េះ បានបន្តបើកសាខាទី៤ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ទល់មុខវិទ្យាល័យសន្ធរម៉ុក។
បន្ទាប់ពីមានវត្តមាន នៅលើទីផ្សារប្រទេសកម្ពុជា តាំងពីដើមឆ្នាំ២០២១ ហាងភីហ្សា ប៉ា ប៉ា ចន ទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើនកុះករ ទើបធ្វើអោយហាងភីហ្សា ប៉ា ប៉ា ចន បន្តបើកសាខាជាបន្តបន្ទាប់ឥតឈប់ឈរ ហើយក៏បន្តបើកសាខាស្ទឹងមានជ័យ នាពេលឆាប់ៗនេះទៀតផងដែរ។
អ្វីដែលកាន់តែពិសេសនោះ គឺហាងភីហ្សា ប៉ា ប៉ា ចន ផ្តល់ជូនប្រូម៉ូសិន ទិញ១ថែម១ រសជាតិគ្រឿងសមុទ្រ ដែលជាចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់២១ ខែតុលា ឆ្នាំ២០២១នេះ។ លើសពីនេះទៅទៀត អតិថិជន រីករាយជាមួយការញាំភេសជ្ជៈកូកាកូឡាដោយសេរី សំរាប់ការញាំនៅក្នុងហាង ជាមួយការរក្សាគំលាតសង្គមបានយ៉ាងត្រឹមត្រូវ។
បានសាកញាំភីហ្សានេះហើយប្រាកដជាជាប់ចិត្ត ជាមួយរសជាតិ និងសំបកភីហ្សាមានគុណភាពស្តង់ដារអាមេរិក។ ហេតុអ្វីបានជាអតិថិជន គួរតែញាំភីហ្សានៅហាង ភីហ្សា ប៉ា ប៉ា ចន? ចំលើយនោះ គឺភីហ្សានៅហាង ប៉ា ប៉ា ចន ជាភីហ្សាល្បីល្បាញនៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៨៤ មកម្ល៉េះ ដែលមាន រសជាតិឈ្ងុយឆ្ងាញ់ គ្រឿងផ្សំពិសេសៗ មានអនាម័យ ហាងមានបរិយាកាសស្រស់ស្រាយ ភ្ញៀវរីករាយជាមួយការថតរូបជុំមិត្តភ័ក្ត និងគ្រួសារ មិនតែប៉ុណ្ណោះបើសិនជាប្រារព្ធពិធីជប់លៀងផ្សេងៗវិញរឹតតែពិសេស។
ថ្នាក់ដឹកនាំហាង ភីហ្សា ប៉ា ប៉ា ចន ប្តេជ្ញាចិត្តបន្តបេសកកម្ម ធ្វើឲ្យអតិថិជនពេញចិត្ត តាំងពីកន្លែងចំណតឡាន រហូតដល់ត្រលប់ទៅផ្ទះវិញ។
ហាងភីហ្សា ប៉ា ប៉ា ចន មាន ៤ សាខា រួមមាន៖
សាខាទី១៖ ប៉ា ប៉ា ចន ជ្រោយចង្វារ ស្ថិតនៅអាគារ ញ៉ូ ស៊ីវក ចំងាយ ២០០ម៉ែត្រ ពីស្ពានជ្រោយចង្វារ
សាខាទី២៖ ប៉ា ប៉ា ចន បឹងកេងកង ស្ថិតនៅផ្ទះលេខ១០ ផ្លូវលេខ៣៥២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
សាខាទី៣៖ ប៉ា ប៉ា ចន វីយូផាក ស្ថិតនៅបណ្តោយផ្លូវបឹងកក់ ទល់មុខ Eden Garden
សាខាទី៤៖ ប៉ា ប៉ា ចន កម្ពុជាក្រោម ស្ថិតនៅផ្ទះលេខ 645-647 មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សូមទំនាក់ទំនង ទូរស័ព្ទលេខ 060 66 72 72 ឬ Facebook page: https://www.facebook.com/papajohnspizzacambodia