(មែនឆេស្ទើ)៖ ខ្សែប្រយុទ្ធ Raheem Sterling បានបង្ហើបថា អាចដើរចេញពីក្លិបអង់គ្លេស Manchester City នៅថ្ងៃផុតកិច្ចសន្យា បើសិនណាមិនបានលេងជាជម្រើសទៀងទាត់ក្នុងកីឡដ្ឋាន Etihad ខណៈកិច្ចសន្យារបស់គេ នឹងផុតកំណត់នៅឆ្នាំ២០២៣ ដែលបច្ចុប្បន្នមានវ័យ ២៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

បុរសសញ្ជាតិអង់គ្លេស Raheem បានលើកឡើងថា «បើមានឱកាសនឹងបើកចំហរចំពោះការចាកចេញពីទីនេះ ដែលបាល់ទាត់គឺសំខាន់សម្រាប់ខ្ញុំ ហើយតែងតែប្រហែលថា មានថ្ងៃណាមួយនឹងចេញទៅលេងនៅក្រៅប្រទេស។ ខ្ញុំស្រលាញ់ និងមើលអំពីនៃរបៀបដែលជាបញ្ហាប្រឈមនោះ»

Sterling បានចូលលេងពេញតែ ១ប្រកួតប៉ុណ្ណោះក្នុងចំណោម ៧ប្រកួតជាមួយមេឃខៀវ Man City នៃលីគ Premier League នៅចុងសប្តាហ៍នៃដើមរដូវកាលឆ្នាំ២០២១-២២ នេះ ខណៈការបង្ហាញខ្លួននៅលីគ Champions League ស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola ក៏ទទួលបានបរាជ័យពេលប៉ះក្រុម Paris St-Germain កាលថ្ងៃទី២៨ ខែកញ្ញាកន្លងទៅ។

ខ្សែប្រយុទ្ធឆ្នើមប្រចាំក្លិប Man City បានដើរចេញពីក្លិបរួមលីគ Liverpool កាលឆ្នាំ២០១៥ និងបានឈ្នះពាន Premier League ៣លើកជាមួយពាន FA Cup ១លើក ហើយឈ្នះពាន EFL Cup ៤លើក ដោយ Sterling បានបន្តថា «ខ្ញុំមិនមែនជាបុគ្គលម្នាក់ដែលត្អូញត្អែរទេ ខ្ញុំមិនបានកំពុងធ្វើអ្វីឲ្យមានកិច្ចព្រមព្រៀងធំជាងនេះនោះទេ។ តែខ្ញុំចង់រកកន្លែងចេញទៅលេងបាល់ទាត់ និងរកគ្រាប់ស៊ុតបន្តទៀតដែលទៀងទាត់» ដែលជាការលើកឡើងនៅក្នុងកិច្ចប្រជុំពាណិជ្ជកម្មធំមួយ៕