(សៀមរាប)៖ លោកស្រី ឡុង ផល្លី បានដឹកនាំក្រុម ROTARY Chaktomuk Club សហការជាមួយក្រុមហ៊ុន Pipay, ក្រុមហ៊ុន លី ហួរ វេរលុយ និងសមាជិក BNI បានចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាត ចំនួន ៣០០គ្រួសារ នៅខេត្តសៀមរាម (នៅឃុំគោកចក ភូមិរហាល ១០០គ្រួសារ ) និង ឃុំនគរធំ ភូមិស្រះស្រង់ខាងជេីង ២០០គ្រួសារ) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២០គីឡូក្រាម, ត្រីខកំប៉ុងមួយយួ រ, មីយេីង មួយកេះ, សណ្តែកដី ១គីឡូក្រាម, ស្ករ ស ១គីឡូក្រាម និងអំបិល ១គីឡូក្រាម។

លោកស្រី ឡុង ផល្លី បានឲ្យដឹងថា អំណោយទាំងនេះ នឹងអាចចូលរួមចំណែកជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋខាងលើនេះព្រោះថា ពួកគាត់សុទ្ធតែប្រកបរបរចិញ្ចឹមជីវិត គឺពឹងផ្អែកលេីវិស្ស័យទេសចរណ៍ទាំងស្រុង តែដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ៕