(អាសានស៊ីន)៖ ប៉ារ៉ាហ្គាយ បានបណ្តេញគ្រូបង្គោល Eduardo Berizzo ចេញពីតំណែង បន្ទាប់ពីចាញ់ការប្រកួត ក្នុងលទ្ធផល៤-០ កាលពីថ្ងៃព្រហស្បតិ៍ ក្រោមថ្វីជើងក្រុមបូលីវី ក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០២២ របស់ពួកគេ, នេះបើតាមការបញ្ជាក់ពី សហព័ន្ធបាល់ទាត់បូលីវី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ។

លោក Berizzo បានចូលកាន់តួនាទី កាលពីខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីលោក Juan Carlos Osorio សញ្ជាតិកូឡុំប៊ី លាចេញពីតំណែង។

សមាគមបាល់ទាត់ប៉ារ៉ាហ្គាយ (APF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបង្ហោះលើ Twitter ថា ខ្លួននឹងប្រកាសបុគ្គលិកគ្រូបង្វឹកថ្មី នាពេលឆាប់ៗនេះ។

ប៉ារ៉ាហ្គាយ ឈរនៅលំដាប់ទី៨ ក្នុងក្រុមប្រកួតជម្រុះចំនួន១០ នៅទ្វីបអាមេរិកខាងត្បូង ដោយមាន១២ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់១២ប្រកួត, ៤ពិន្ទុ នៅពីក្រោយក្រុមអ៊ុយរ៉ូហ្គាយ ដែលឈរនៅលំដាប់ទី៥។

គួរបញ្ជាក់ថា ក្រុមកំពូល៤ក្រុម នឹងមានសិទ្ធស្វ័យប្រវត្តិ សម្រាប់ការប្រកួត World Cup នៅប្រទេសកាតា ក្នុងឆ្នាំ២០២២ ហើយក្រុមលំដាប់ទី៥ ត្រូវបន្តទៅប្រកួតជម្រុះនៅអន្តរទ្វីប៕